ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

រូបផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល វិនិយោគក្នុងទុនជាច្រើនលានដុល្លារ នឹងសម្ពោធនៅចុងខែមីនានេះ

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដែលនេះគឺជាដំណឹងដ៏រីករាយសម្រាប់សាធារណជនដែលអាចអញ្ជើញមកកម្សាន្ត ខណៈពេលមានកម្មវិធីសប្បាយៗជាច្រើន រួមទាំងមានប្រូម៉ូសិនលើមុខទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានភោជនីយដ្ឋាននិងហាងអាហារជាច្រើនដែលមានវត្តមាននៅទីនេះ មានដូចជា ហាងមាន់បំពង Louisiana Famous Fried Chicken, ហាងភីហ្សា Papa John’s Pizza, ហាងដំឡូងបំពង Potato Corner Cambodia, Food Park ដែលប្រមូលផ្តុំដោយអាហារចម្រុះ, Misigga BBQជាប្រភេទសាច់អាំងបែបកូរ៉េ , Pka K’nhey ម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់, Bong Crab សំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ, Masaoមានដុតនំបុ័ងថ្មីៗក្តៅៗ, Steaklub សាច់គោsteak, ម្ហូបចិនមាននៅYaxin ព្រមទាំងហាងអាហារផ្សេងៗទៀត។ បន្ថែមពីលើនេះក៏មានហាងភេសជ្ជៈដ៏ឆ្ងាញ់ពិសារដូចជា ហាងកាហ្វេដ៏ល្បី Starbucks, ហាងកាហ្វេ Amazon, ហាងតែគុជ Fire Tiger ជាដើម។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានហាងអាហារនិងភេសជ្ជៈជាច្រើនដែលរង់ចាំលោកអ្នកមកភ្លក្សរសជាតិទាំងអស់នោះ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏ជាកន្លែង ប្រមូលផ្តុំពិភពម៉ូតសម្លៀកបំពាក់បុរសនារី ទារក កុមារនិងយុវវ័យ ទាន់សម័យ មានដូចជា Wavera ដែលជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត រួមមាន ហាងEP, FFashion, Sabina, Jeune Style, Mirah និង J.Niché។ ហាងលក់សម្លៀកបំពាក់ទារកនិងកុមារគួរអោយស្រលាញ់ Balabala ហើយក៏មានហាងលក់ស្បែកជើងNata និងហាងគ្រឿងអលង្កាដ៏ស្រស់សោភាពីហាងSWANនិង SIMPL’SELFទៀតផង។លើសពីនេះទៅទៀត បណ្តាហាងគ្រឿងអេឡិចត្រូនិច ដូចជា Kfour ដែលមានលក់សម្ភារៈអេឡិចត្រូនិចជាច្រើនប្រភេទ ហើយក៏មានហាង Bose លក់ឧបករណ៍បំពងសម្លេងផងដែរ។

មិនទាន់អស់ទេ! មជ្ឈមណ្ឌលកុមារដ៏ល្បី Doozii កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតានិងបុត្រធីតាតូចៗ ដែលតែងតែនាំកូនៗរបស់ខ្លួនមកលេងទីនេះជាប្រចាំ។ Doozii មានសកម្មភាពសម្រាប់កុមារជាច្រើនប្រភេទ ដែលធ្វើអោយប្អូនៗមកលេងម្តងហើយជាប់ចិត្តចង់មកលេងម្តងទៀត។ Doozii បំពាក់ដោយឩបករណ៍ទំនើបៗ ដែលប្អូនៗអាចយល់ដឹងពីបច្ចេកវិទ្យាបន្ថែមទៀត។ បន្ថែមពីនេះ ក៏មានមជ្ឈមណ្ឌលកម្សាន្ត Neo ដែលផ្តល់ការកម្សាន្តដល់យុវវ័យ។

ចាំអីទៀត! ក្នុង ឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នាពេលខាងមុខនេះ ដឹងតែសប្បាយហើយ! ចំណែកប្រូម៉ូសិន ពីបណ្តាហាងនានាវិញ ក៏មានច្រើនសន្ធាប់ដែរ! កុំភ្លេចមកលេងទាំងអស់គ្នាណា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ !

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com