ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

គណ:ប្រតិភូសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៥ សំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំខេត្តក្រុង ស្រុក និងឃុំ សង្កាត់ នៅខេត្តកែប

កែប៖ នៅព្រឹកថ្ងៃ ទី២៤ ខែ មីនា ឆ្នាំ២០២២នេះ គណ: ប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធ សភា ប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំ ណាលសួរសុខទុក្ខថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅខេត្តកែប។

 

ការចុះបំពេញបេសកកម្មរបស់គណៈប្រតិភូសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅខេត្តកែបនេះ ក្នុងគោល បំណងសិក្សាឈ្វេងយល់ពីបញ្ហាប្រឈមដំណោះស្រាយនិងលទ្ធផលក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសពិភាក្សាលើដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។

 

បន្ទាប់ពីបានស្តាប់របាយ ការណ៍ស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អំពីលទ្ធផលការងារដែលខេត្តសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនរបស់ថ្នាក់ខេត្ត ក្រុង/ស្រុក ក្នុងការគាំទ្រការអភិវឌ្ឍនានារបស់ ឃុំ សង្កាត់ លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារមនុស្សធម៌ និងការងារកែលម្អសោភណភាព និងការអភិវឌ្ឍរួចមក ឯកឧត្តម ខៀវ មុត ប្រធានសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៥ បានពន្យល់អំពីតួនាទីមុខងាររបស់ព្រឹទ្ធសភាមាន៣សំខាន់គឺ ការកសាងឯកសារ,ត្រួតពិនិត្យការអនុវត្តច្បាប់,តួនាទី និងមុខងារតំណាងប្រជាពលរដ្ឋទាំងមូលទូទាំងប្រទេស ពិសេសគឺតំណាងឱ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងប្រទេសដែលមាន ១,៦៥២ ឃុំ សង្កាត់។

 

ជាមួយគ្នានោះ ឯកឧត្តម ខៀវ មុត បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បង្កើតភាពយក ចិត្តទុកដាក់ជាមួយប្រជាពល រដ្ឋក្នុង ឃុំ សង្កាត់ របស់ខ្លួន ត្រូវបន្តខិតខំរៀបចំសណ្តាប់សាធារណៈ និងបរិស្ថានអនាម័យឱ្យបានល្អប្រសើរថែមទៀត៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com