ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

មជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិនសហការជាមួយអង្គការKhaNa ប្រារព្ធកម្មវិធីទិវាពិភពលោកកម្ចាត់ រោគរបេងនៅស្រុកអូររាំងឪ

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន សហការជាមួយអង្គការសម្ព័ន្ធ ភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KhaNa) បានប្រារព្ធកម្មវិធីទិវាពិភពលោកកម្ចាត់រោគរបេង នៅក្នុងបរិវេណវត្តសុវណ្ណបព្វតារាមស្រែស្ពៃ ភូមិស្រែស្ពៃ ឃុំគង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងបន្តបំផុសឱ្យប្រជាពលរដ្ឋទូទៅមានការយល់ដឹងបន្ថែម និងរួមគ្នាឱ្យមានលក្ខណៈសកម្មជាងមុន ដើម្បីឱ្យកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រយុទ្ធប្រឆាំងជំងឺរបេងនៅឆ្នាំ ២០៣០ ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមដោយ លោក កេង ប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANAនិងជាតំណាងអង្គការសង្គមស៊ីវិល កញ្ញា ឡេ ណានាទ អារ៉ាន់ហ្វូ ប្រធានក្រុមនៃជំងឺឆ្លង USAID ប្រចាំកម្ពុជា ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើនរូប ។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន បានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអបអរសាទរទិវាពិភពកម្ចាត់ រោគរបេង ២៤ មីនា ២០២២ ក្រោមប្រធានបទ «វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺ របេងគឺសង្គ្រោះជីវិត» ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាអាចធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេង ។ លោក កេង ប៊ុណ្ណា អភិបាល រងខេត្ត តំណាងដ៏ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ័ អភិបាល នៃគណអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំពីការប្តេជ្ញាចិត្ត និងផែនការជាយុទ្ធ សាស្ត្ររបស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកឆ្ពោះទៅរកការបញ្ចប់ការរាតត្បាតជំងឺ របេងក្នុងមូលដ្ឋាន ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ លោកបានបន្តថា កម្មវិធីក្នុង ថ្ងៃនេះ នឹងបង្កើនការយកចិត្តទុកដាក់អំពីការបង្ការនិងការ ពារ ដើម្បីជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី សាធារណជន បណ្ដាញព័ត៌ មាន ទីភ្នាក់ងារសហប្រជា ជាតិ អង្គការសង្គមស៊ីវិល សហគមន៍ និងអ្នករងគ្រោះ ដែលរងផលប៉ះពាល់ដោយ សារជំងឺរបេង ដើម្បីរួមគ្នាបន្តមុនអនុវត្តជាបន្ទាន់ឆ្លើយតប ទៅនឹងជំងឺរបេង ។ ជាងនេះទៅទៀត លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA និងជាតំណាងអង្គការសង្គមស៊ីវិល ក៏បានថ្លែងអំពីការចូលរួមរបស់អង្គការសង្គមស៊ីវិលនិងភាពជាដៃគូ ក្នុងការរួម ចំណែកដល់ការស្វែងរកករណីជំងឺរបេង និងជួយពួកគេទទួលបានការធ្វើតេស្ត និងការថែទាំព្យាបាល ។ ជាមួយគ្នានោះ កញ្ញា ឡេ ណានាទ អារ៉ាន់ហ្វូ ប្រធានក្រុមនៃជំងឺឆ្លង USAID ប្រចាំកម្ពុជា បានមានចំណាប់អារម្មណ៍ស្តីពីយុទ្ធនាការសកលរបស់សហរដ្ឋអាមេរិកក្នុងការពន្លឿន ការឆ្លើយតបទៅនឹងជំងឺរបេងនិងការចូលរួម ផ្ដល់ការគាំទ្ររបស់សហរដ្ឋ អាមេរិក ។ សូមបញ្ជាក់ថា អត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងនៅ ក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើ នឹង៥២ភាគរយ ។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណីក្នុងចំណោមប្រជាជន ១០០ ០០០នាក់នៅឆ្នាំ២០០០ មក ដល់២៧៤ករណី ក្នុង ចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣ភាគរយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com