កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ DYVITH រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មុនប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ដែលក្នុងសន្និបាតនេះ សមាជិកបានបោះឆ្នោតគាំទ្រប្រធានសហព័ន្ធអាណត្តិថ្មី ជាជនជាតិវៀតណាម គឺលោក Vu Son Ha ខណៈឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជា ជាប់ជាអនុប្រធានទី៣ ហើយឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធការ៉ាតេកម្ពុជា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍។

0
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ សន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ មុនការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩
Filed in: ព័ត៌មានជាតិ





