ទាន់ហេតុការណ៍
ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ..
0

អ្នកជំនាញការអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណ:កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បន្ដចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទបុរាណ ក្នុងរមណីយដ្ឋានអង្គរ។

 

ឯកឧត្ដមឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការបន្ដចុះពិនិត្យការដ្ឋានចាប់ពីថ្ងៃទី១៨ ខែមីនានេះ ធ្វើឡើងនូវប្រាសាទបន្ទាយក្ដី-ប្រាសាទតាព្រហ្ម-ប្រាសាទបាយ័ន្ត-ខ្លោងទ្វារតាកាវ-ប្រាសាទបន្ទាយស្រី លើការងារជួសជុល- ស្រុកបន្ទាយស្រី សាងសង់ផ្លូវបេតុង -លានជល់ដំរី- ប្រាសាទចម (ព្រះពិធូ)- ប្រាសាទមេបុណ្យខាងលិច-ប្រាសាទបាក់ខែង- ផ្លូវវាងប្រាសាទតាកែវ-ផ្លូវទស្សនារូមគ្នា រវាងប្រាសាទចៅសាយទេវតា និងធម្មនន្ទ-ផ្លូវទស្សនាថ្មើរជើងលើគំពែងក្រុងអង្គរធំ-សួនរុក្ខជាតិអង្គរ- ប្រាសាទនាគព័ន្ធ-ប្រាសទព្រះខ័ន- ប្រាសាទបន្ទាយប្រី-សសរ នៅថែវព្រះពាន់ (អង្គរវត្ត)- រួតបាកាន (អង្គរវត្ត)- ពិដានឈើ(អង្គរវត្ត)- បាវីសអង្គរ- ស្ថានីយបណ្ដុះកូនឈើ- វង់ទស្សនាថ្ងៃលិច ថ្ងៃរះ ភ្នំក្រោម។ ឯកឧត្ដម បានបន្ដថា ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរយោបល់គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការ នៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីឱ្យអ្នកជំនាញផ្តល់អនុសាសន៍ រាល់ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ សំដៅឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញនឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម ក្នុងកិច្ចប្រជុំធំ នៃគណ:កម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។ ការចុះពិនិត្យនេះ មានរយ:ពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានរយ:ពេលឆ្នាំ ដោយសាររាត្បាតនូវជំងឺកូវីដ-១៩ ។

 

សូមបញ្ជាក់ថា គណ:កម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ដែលមានសហប្រធានបារាំង និងជប៉ុន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com