ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឧបដ្ឋានសាលា ព្រះស្តូបរួម និងសមិទ្ធផលនានាក្នុងវត្តអម្ពវ័នសិលារាម នៅឃុំកញ្ជារ ស្រុកឆ្លូង ខេត្តក្រចេះ

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា ព្រះស្តូប និងសមិទ្ធផលនានាក្នុងវត្ត អម្ពវ័នសិលារាម ហៅវត្តព្រែកចំឡាក់ ក្នុងឃុំកញ្ជារ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្ដម វ៉ា ថន អភិបាលនៃ គណៈអភិបាល ខេត្តក្រចេះបានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តក្រចេះមានវត្តសរុប១៧៧ វត្ត ក្នុងនោះមាន វត្តគណៈធម្មយុត្គិកនិកាយចំនួន១១វត្ត និងគណៈមហានិកាយចំនួន១៦៦ វត្ត មានព្រះសង្ឃសរុបចំនួន ១៤៧៨ អង្គ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ហាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រែកចំឡាក់ ឃុំព្រែកចំឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងការជួយ ជ្រោមជ្រែងពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់ថ្នាក់។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាន លើកស្ទួយ ជំរុញ និងផ្ដល់ឱកាស ផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា ក៏ប៉ុន្តែ ដោយ សារធនធានមានកំណត់ យើងពុំអាចកសាងឱ្យរីកចម្រើនបានគ្រប់ៗ វត្តអារាមនោះឡើយ។ ឯកឧត្ដមបញ្ជាក់ទៀតថា កត្តាទាំងអស់នេះ គឺទាមទារឱ្យមានការដឹកនាំ កៀរគរពីព្រះ ចៅអធិការវត្តគ្រប់ជំនាន់ ក៏ដូចជា គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើង វត្តនិងសប្បុរសជននានា ចូលរួមចំណែកកសាងទាំងអស់គ្នា។យ៉ាងណាមិញ សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺបានមកពីការចូលរួម ពីគ្រប់ភាគី ពាក់ព័ន្ធ ដែលបានចូល រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពង្រឹង ដល់វិស័យសាសនា របស់កម្ពុជាឱ្យកាន់ តែរីកចម្រើនថ្កុំថ្កើងទ្វេឡើងថែមទៀត។ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ដិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផលរីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងរងផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការ គ្រប់គ្រង ស្ថានការបានល្អ ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនិងការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ស្រោចលើប្រជាពលរដ្ឋ កម្ពុជារហូត មកទល់ពេលនេះបានជាង ៩២ភាគរយ ក្នុងគោលដៅប្រជាជន១៦លាននាក់ និងគ្រប់គ្រងស្ថានការបានទាំងស្រុង។ ទាំងអស់នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះ បីជាមានការរិះគន់ពីក្រុម ប្រឆាំងក្រៅច្បាប់យ៉ាងណាក៏ដោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com