ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

រាជរដ្ឋាភិបាលកម្ពុជាប្រគល់រថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងជូនរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងត្រូវបាន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូនទៅរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលឱ្យមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

ក្នុងពិធីប្រគល់រថយន្តធ្វើឡើងនៅ ព្រំដែនច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចំប៉ាសាក់ នៃប្រទេសឡាវ កាលពី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងមកថ្មីៗលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាតំណាងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ។

លោកជំទាវ រដ្ឋលេខាធិការ មានប្រសាសន៍បន្តថា៖នេះជាការយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ។

លោកជំទាវមានប្រសាសន៍ទៀតថា៖ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ប្រទេសកម្ពុជាបាន និងកំពុងធ្វើ កិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជិតខាង និងនៅក្នុងតំបន់។

ឯកឧត្តមមបណ្ឌិតសាស្ត្រាចារ្យ ប៊ុ នហ្វែង ភូម៉ាឡៃ ស៊ីតរដ្ឋមន្រ្តីសុខាភិបាលប្រទេសឡាវ មានប្រសាសន៍ចាត់ទុកថា៖ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានេះពិតជាបានរួមចំណែកមួយកម្រិតបន្ថែមទៀតក្នុងការបង្កលក្ខណៈងាយស្រួលដល់មន្ត្រីសុខាភិបាលឡាវ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ មានប្រសាសន៍បន្ថែមថា៖តំណាងឱ្យរដ្ឋាភិបាលនិងប្រជាជនឡាវសូមសំដែងការដឹងគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោដែលបានផ្តល់ ជំនួយសម្ភារៈគ្រឿងបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្តនេះ បានបង្ហាញពីសណ្តានចិត្តដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ជួយមកប្រជាជនឡាវការពារលើកកម្ពស់សុខភាពក្នុងការបង្ការជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ៖ នេះជាលើកទី៤ហើយក្នុងការផ្ដល់ជំនួយពាក់ព័ន្ធ ទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជូនរដ្ឋាភិបាលនិងប្រជាជនឡាវ ក្នុងនោះនៅថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១២មុខ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូស-នៅថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺន ដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿងរួមនិងថវិកា១៣លានដុល្លារនិងលើកទី០៤នេះនៅថ្ងៃទី១២មីនាឆ្នាំ២០២២ផ្ដល់រថយន្ដដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com