ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨២គ្រួសារនៅខេត្តបន្ទាយមានជ័យ​ទទួលបាន​ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពា​ល់​ដោ​​យខ្យល់កន្ត្រាក់​ ចំនួន​ ៨២គ្រួសារ​ និងរន្ទះបាញ់​ ០១នាក់នៅ​ ក្នុងខេត្តប​ន្ទាយមានជ័​យបា​ន​ទ​ទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់​ ព្រះករុណាជាម្ចាស់ជីវិតលើ​ត្បូង ព្រះម​ហាក្ស​ត្រ​ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ​និង សម្តេចព្រះ​មហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដើម្បីជួយ​ទ្រទ្រង់​ជី​វ​ភា​ព​រស់នៅដែលកំពុងជួបការលំបាក។

 

ព្រះរាជ​អំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ​ ​ត្រូវបាន ឯកឧត្តម​ គុយ​ សុផល​ ឧត្តមប្រឹក្សា​ផ្ទា​ល់​ព្រះមហាក្សត្រនិងជាទេសដ្ឋមន្ត្រីទទួលបន្ទុ​កកិច្ចការទូទៅអម​ក្រសួងព្រះប​រម​រាជ​វាំង​រួ​ម​ជា​មួ​យ ឯកឧត្តម អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការ​ងារបា​ននាំ​យកព្រះ​រាជ​អំ​ណោ​យមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់​ចំនួន​៨២​គ្រួ​សារ​និ​ង​រ​ន្ទះ​បា​ញ់០១នាក់កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះនៅក្នុងស្រុក​ភ្នំស្រុ​កខេ​ត្ត​ប​ន្ទាយ​មាន​ជ័​យ​ដោ​យក្នុងមួយគ្រួសារទទួល​បាន​ អង្ករ៥០គីឡូក្រាម,មី​ ២កេស,​ត្រីខ​១យួ​ ,សារុង​ ១,កៅស៊ូតង់​ ១,ក្រមា​ ១,មុង​១,ភួយ​ ១,អាវយឺត​១,ម៉ាស១​ដុំ,ទឹក​សុទ្ធ​២​ដប,ថវិកា​៤០ម៉ឺនរៀល​និង​អ្ន​ក​របួ​ស​ដោ​យរន្ទះបាញ់ទទួលបាន​ ថវិកា៨០ម៉ឺនរៀល។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គុយ សុផល មានប្រសាសន៍ ពាំនាំនូវព្រះរាជ​បន្ទូលផ្តាំ​ផ្ញើសា​ក​សួ​រសុខទុក្ខដោយក្តីនឹករឭកបំផុត ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ត​ម​ ​សី​ហ​មុ​នី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររា​ជមាតា​ជាតិ​ខ្មែ​រ ដែលជានិច្ចកាលព្រះ​អង្គទាំងទ្វេតែងយ​កព្រះទ័យទុកដាក់ចំពោះ​សុខទុក្ខនិងការ​រ​ស់​នៅ​រ​ប​ស់ប្រជារាស្ត្រគ្រប់ៗរូបរបស់ព្រះអង្គ។

 

ឯកឧត្ដម បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា សូមឱ្យបងប្អូនត្រូវចេះថែរក្សា​សុខភាព​ដោ​យការធ្វើអនាម័យស្អាត ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងជាពិសេសទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយអនុវត្តន៍វិធានការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរបស់ប្រមុខរាជ​ដ្ឋាភិ​បា​ល​ គឺ៣កុំនិង៣ការពារ នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងនាមកូនចៅ ចៅទួ​ត​ជា​ប្រ​ជារាស្ត្រដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង សូមក្រាបថ្វាយ ថ្លែងអំ​ណរ​ព្រះ​ករុណាទិ​គុណថ្វាយ​ព្រះពរ​ដល់ស​ម្តេចព្រះ​វររាជ​ជាតិ​ខ្មែរហ្លួងម៉ែ ​និង ស​ម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជាដែលបា​នប្រទានព្រះ​រាជអំ​ណោយ​ស​ម្តេ​ចឪ សម្តេចម៉ែនិងអង្គព្រះមហាក្សត្រដល់ទូលព្រះបង្គំយើងខ្ញុំសម្រាប់ដោះស្រាយដល់ ជីវភា​ពរស់នៅបានមួយរយៈ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com