ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

ពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

ពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំប្រតិភូ ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសិក្ខាកាមនគរបាល ” វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” ជំនាន់ទី១៥ លើកទី១ ចំនួន២០០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលា បានរាយការណ៍អំពីដំណើរការ និងលទ្ធផលនៃការបណ្តុះបណ្តាលសិស្សនគរបាលស្របតាមបទប្បញ្ញត្តិ និងគោលការណ៍នានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាងវប្បធម៌គុណភាព សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវ:កងកម្លាំងនគរបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញ អភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីនគរបាលជាតិ ឱ្យមានគុណភាព និងប្រសិទ្ធភាព ដើម្បីបំរើអង្គភាព។

 

ទន្ទឹមនិងនេះដែរ ឯកឧត្តម បានថ្លែងកោតសរសើរ និងអរគុណចំពោះគណ:គ្រប់គ្រងសាលានគរបាលជាតិ ភូមិភាគ៤ និងគ្រូនគរបាល ដែលខិតខំយកចិត្តទុកបំពេញភារកិច្ច ដោយទទួលខុសត្រូវ និងការបង្ហាត់បង្រៀនបានល្អ ព្រមទាំងកោតសរសើរដល់សិក្ខាកាមនគរបាលទាំងអស់ ដែលបានប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អ ដើម្បីក្លាយជាមន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិសមស្របក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋផងដែរ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបញ្ជាក់ថា សិក្ខាមនគរបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ដោយគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវទស្សន: «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ » ជាពិសេស យើងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវសុវត្ថិភាពសុខភាព ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំនិង៣ការពារជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com