ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ​ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាខែមេសា នៅខេត្ដសៀមរាប

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដើម្បីត្រៀមទទួល​រៀបចំ​ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្ទាល់ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើ ឡើងពីថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។

 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ថោង ខុន ដែលទទួលបានការប្រគល់សិទ្ធិជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ចាប់ពី​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១មក ហើយឯកឧត្តមបណ្ឌិតបានកោះហៅសមាជិក​អាស៊ីអាគ្នេយ៍​ទាំងអស់ ត្រៀមចូលរួមកិច្ចប្រជុំ នាខែមេសាខាងមុខ។ មូលហេតុចម្បង ដែលកម្ពុជា​បានជ្រើសរើសយកខេត្តសៀមរាបធ្វើកិច្ចប្រជុំជាលើកដំបូងនេះ គឺដោយសារនេះ​ជាខេត្ត​គោលដៅទេសរណ៍ប្រកបដោយសុវត្ថិភាព។ «អ្វីដែលពិសេសគឺកម្ពុជាក៏នឹងបង្ហាញ​ចេញពី​ការរត់ភ្លើងគប់ ស៊ីហ្គេម ២០២៣ គឺយកពីភ្លើងអទិទេព ដែលយកចេញពីប្រសាទអង្គរវត្ត​នៃ​ខេត្តសៀបរាបផ្ទាល់តែម្តងមានន័យថា យកភ្លើងគប់នេះចេញពីបារមី វត្ថុស័ក្តិសិទ្ធប្រាសាទ​អង្គរវត្ត ដើម្បីយកទៅរត់នៅកម្ពុជា និងបន្តធ្វើពិធីរត់ភ្លើងគប់ នៅគ្រប់បណ្តាប្រទេស​អាស៊ីគ្នេយ៍ រួចបន្តចូលមករត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីធ្វើពិធីបើកសម្ពោធ​ការ​​ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាផ្លូវការជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជា​ណាចក្រ​កម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។

 

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា គោលបំណងសំខាន់មួយទៀត គឺចង់បង្ហាញ​ជូនដល់ប្រតិភូក្រមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសអាចមើលឃើញពីភាពប្រែប្រួលមុខមាត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបផងដែរ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ នាខែមេសា ខាងមុខនេះ ក្នុងឋានៈជាម្ចាស់ផ្ទះ គឺកម្ពុជាមានកិច្ចការ​ច្រើនណាស់ ដែលត្រូវពិភាក្សាជាមួយអាស៊ាន ដើម្បីឱ្យបណ្តាប្រទេសទាំងនោះផ្តល់ការគាំ​ទ្រដល់ម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ក៏ដូចជាស្នើឱ្យផ្តល់ជូននូវដំបូន្មាន បទពិសោធល្អៗដែល​បណ្តា​ប្រទេសទាំងអស់ធ្លាប់ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម កន្លងមក ដោយនៅសល់តែកម្ពុជា ១ប៉ុណ្ណោះ ដែលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ជាលើកទី១ ដែលកម្ពុជាជាស្ថាបនិកស៊ីហ្គេម និងមួយទៀត លើកលែងតែ ប្រទេសទីម័រខាងកើត ដែលទើបចូលជាសមាជិកអាស៊ាន (កីឡា)។

 

ឯកឧត្ដមអគ្គលេខាធិការបន្ដថា ការរៀបចំស៊ីហ្គេម បើប្រទេសជាសមាជិកមិនចូល​រួម គឺជាបរាជ័យ ដូច្នេះទើបយើងត្រូវយកចិត្តទុកដាក់ខ្ពស់ ថ្នាក់ថ្នម និងជំរុញលើកទឹកចិត្ត​ឱ្យ១០ប្រទេសផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍មកចូលរួមមកកិច្ចប្រជុំ នាខែមេសា ២០២២ គឺមកដើម្បីផ្តល់ក្តីសង្ឃឹម ផ្តល់ការគាំទ្រឲ្យពេញទំហឹងដល់ដំណើរការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ របស់កម្ពុជាយើង។ ឯកឧត្តមអគ្គលេខាធិការលើកឡើងទៀតថា កិច្ចប្រជុំ​ក្រុម​ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏នឹងបង្ហាញការនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ដោយម្ចាស់ផ្ទះ កម្ពុជា ហើយចេញពីស៊ីហ្គេម របស់កម្ពុជាតទៅ ភ្លេងគោរពទង់​ស៊ីហ្គេមនេះនឹងប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់ទៀត។ ក្នុងពេលនោះ កម្ពុជាក៏នឹង​លើកបង្ហាញនូវការកំណត់ប្រភេទកីឡាមានប៉ុន្មាន មានប៉ុន្មានវិញ្ញាសា ដើម្បីផ្តល់ព័ត៌មាន​ជូនអាស៊ាន ហើយក៏នឹងពិភាក្សាគ្នា តស៊ូមតិជាមួយគ្នា ក្នុងការស្នើនូវប្រភេទកីឡាអ្វីខ្លះ វិញ្ញាសាអ្វីខ្លះ ហើយចុងក្រោយគឺម្ចាស់ផ្ទះកម្ពុជាជាអ្នកអនុម័តថាត្រូវទទួលយក ឬមិន​ទទួល​យក។

 

ត្រង់ចំណុចនេះ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទោះម្ចាស់ផ្ទះកម្ពុជាមានសិទ្ធិក្តី ក៏យើងឈរលើគោលការណ៍ស្មារតីគោរពស្រឡាញ់ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ហើយប្រសិនការស្នើសុំលើប្រភេទកីឡាណាមួយ ដែលកម្ពុជាមានសក្តានុពលតិចតួច ក៏យើងត្រូវសម្របសម្រួល ដោយឈរលើស្មារតីភាពសាមគ្គីភាព ផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹម ដើម្បីឱ្យកម្ពុជាទទួលបានកិត្តិយស ការស្ញើចសរសើរនៃសមត្ថភាពក្នុងការ​រៀបចំ​ស៊ីហ្គេម ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាស៊ីហ្គេម ដូចគ្នាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com