ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ក្រសួងអប់រំត្រៀមប្រតិភូកីឡាចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម

ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយតំណាង សហព័ន្ធកីឡាជាតិនានា កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការ​ជាតិអូឡាំពិកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២។

 

ឯកឧត្ដម ស សុខា បានគូសបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់របស់កីឡាករ កីឡា ការិនី ជម្រើសជាតិទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺកូវីដ-១៩ ដើម្បីត្រៀម​ចូលរួមប្រកួត កីឡាស៊ីហ្គេម ឆាប់ៗខាងមុខនេះឱ្យទទួលបានលទ្ធផលល្អ។ ឯកឧត្ដមបន្ដថា នៅក្នុង​ឱកាសទៅលេងស្រុកកំណើត ពេលបុណ្យចូលឆ្នាំ ឯកឧត្តមស្នើឱ្យឯកឧត្ដម លោកជំទាវតំណាង​សហព័ន្ធ ឬក្រសួងពាក់ព័ន្ធ ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាសូមពិនិត្យលើការដើរហើរ​របស់​កីឡាករជម្រើសជាតិឱ្យបានខ្ពស់បំផុត។ ជាមួយគ្នានោះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានលើកឡើង​នូវតួនាទី ភារកិច្ចរបស់អនុគណៈកម្មការបច្ចេកទេស ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការត្រួត​ពិនិត្យ វាយតម្លៃទៅលើប្រភេទកីឡា វិញ្ញាសា និងសមាសភាព គុណផលកីឡា និងវិន័យកីឡាករ-កីឡាការិនី។ ទន្ទឹមនេះ គណៈកម្មការទទួលខុសត្រូវ សម្រេចឱ្យបានមុន និងអនុគណៈ​កម្មការ​រដ្ឋបាល ដើម្បីទំនាក់ទំនងផ្ញើជូនគណៈកម្មការរៀបចំការប្រកួត។ គណៈកម្មការនេះមានសារៈ​​សំខាន់ណាស់ ក្នុងការត្រួតពិនិត្យហើយជាពិសេសតាមដាន និងវាយតម្លៃទៅលើកីឡាករ-កីឡា​ការិនី ហើយមួយទៀតផ្អែកទៅលើវិញ្ញាសាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតស៊ីហ្គេមលើក​ទី៣១​នៅប្រទេសវៀតណាម។

 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងដែរថា នៅក្នុងកិច្ចប្រជុំអនឡាញកន្លងមក គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម តែងតែពីការលំបាកច្រើនក្នុង​ដំណាក់កាលរីករាលដាលខ្លាំងនៃកូវីដ-១៩ ជាពិសេស ភាគីវៀតណាមបានស្នើសុំឱ្យ​បណ្តាប្រទេស​ទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ មានការអត់ធ្មត់ខ្ពស់និងជួយគ្នាក្នុងស្មារតីសាមគ្គីភាពឱ្យ​បានល្អប្រសើរ។ មកដល់ពេលនេះ ម្ចាស់ផ្ទះវៀតណាមនៅមានបញ្ហាច្រើនមួយចំនួនមិនទាន់រួចរាល់នៅឡើយ។

 

ទោះយ៉ាងនេះ ឯកឧត្តមអគ្គលេខាធិការក៏ចាត់ទុកថា ស៊ីហ្គេម ២០២២ នៅវៀតណាម គឺព្រឹត្តិ​ការណ៍យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការឆ្ពោះមកធ្វើម្ចាស់ផ្ទះបន្តវេនលើកទី៣២ នាឆ្នាំ២០២៣។ ឯកឧត្តមស្នើឱ្យសហព័ន្ធកីឡាជាតិនានាពិនិត្យលើ Technical Handbook ដែលជាការកំណត់​បច្ចេកទេស ក៏ដូចជាកាលបរិច្ឆេតនៃការប្រកួតវិញ្ញាសានីមួយៗ ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន​ចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២២នេះ ឱ្យមានភាពច្បាស់លាស់។

 

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា តាមគម្រោង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គ្រោងចាប់ផ្ដើមនៅថ្ងៃទី១២ រហូតដល់​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ជូនប្រតិភូកីឡាកម្ពុជា សរុប ៥៩៤ នាក់ ក្នុងនោះ មាន៣០ប្រភេទកីឡា ស្ថិតក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិ សរុប៥៧៣នាក់ មានកីឡាករចំនួន ២៨៣នាក់ កីឡាការិនីចំនួន១៦៩នាក់ គ្រូបង្វឹកចំនួន ៨២នាក់ អាជ្ញាកណ្តាល ៨នាក់ និង អ្នកដឹនាំ ក្រុមចំនួន ៣១នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com