ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

អាជ្ញាធរខេត្តកែប រៀបចំពិធីដង្ហែក្បួនអបអរសារទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានលើសូចនាករ ” ខ្យល់ស្អាត “

​ខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងស្អាតនិរន្តរភាព បរិស្ថានអាស៊ាន ដោយពិធីប្រគល់ពានរង្វាន់នេះប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលខេត្តកែបទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើកទី៤ ឆ្នាំ២០២១ លើសូចនាករ “ខ្យល់ស្អាត”។​

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ការអញ្ជើញទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី បរិស្ថានអាស៊ាននេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដោយមាន តំណាងទទួលផ្ទាល់ពីឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស ឥណ្ឌូណេស៊ី ប្រកបដោយក្តីមោទនភាពក្រៃលែង។

ដើម្បីឱ្យស័ក្តិសម និងកិត្តិយសដែលខេត្តកែបទទួលបានជ័យលាភីនេះ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន និងសិស្សានុ សិស្សជាច្រើនរយនាក់បានមកជួបជុំគ្នា ដង្ហែក្បួនព្យុហយាត្រា អបអរសាទរ តាមដងផ្លូវ សំខាន់ៗ ចាប់ពីសួនច្បារមុខសាលាខេត្តកែប កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាម ទីប្រជុំជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្តាម ឆ្ពោះមកមុខ សាលាខេត្តវិញ។

​ក្នុងពិធីជួបជុំគ្នា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានគូសបញ្ជាក់ថា វិញ្ញាបនបត្រនេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ ឯកជនទាំងអស់ លើការសម្អាតអនាម័យបរិស្ថាន ការរៀបចំ ទុកដាក់សំរាមបានត្រឹមត្រូវ ទើបធ្វើឱ្យយើងនៅ តែរក្សាបាននូវជ័យលាភីដ៏មានកិត្តិយសនេះ។​

ឯកឧត្តមបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វា់ជាច្រើនដូចជា៖ ពានរង្វាន់ ទីក្រុងស្អាត ផ្ការំដួលបីទងលើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥, ពានរង្វាន់ទីក្រុង និរន្តភាពបរិស្ថានអាស៊ាននៅប្រទេសព្រុយណេ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើ សូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត, ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅទីក្រុងឈៀងមៃ ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨, ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទងលើកទី២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨, វិញ្ញាបនបត្រទីក្រុងឈាន មុខអាស៊ាន លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវទទួលនៅឆ្នាំ២០២០ នៅប្រទេស ជប៉ុន តែត្រូវពន្យារពេលដោយសារវិបត្តិជំងឺកូវីដ-១៩ -និងពានរង្វាន់ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតរបស់ក្រសួងទេសចរណ៍។

ចំពោះថ្ងៃនេះយើងទទួលបាន វិញ្ញាបនបត្រ និរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ ” ខ្យល់ស្អាត ” ។​ឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា បណ្តាជ័យលាភីធំៗដែលខេត្តកែប ទទួល បានផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាង សកម្មពីបណ្តា មន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូន ប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ទីក្រុងរបស់ខេត្តកែប ចេញជាលទ្ធផលផ្លែផ្កា ដូចពេលនេះ។

ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រៃឈើ សំណង់ អាគាររដ្ឋ ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សេវាម្ហូបអាហារ ឆ្នេរសមុទ្រ បណ្ដាកោះ និងទីតាំងល្អ ទាំងអស់នេះសុទ្ធសឹងជាផ្នែកមួយជំរុញឱ្យខេត្តទទួល បានជ័យជម្នះក្នុងការប្រឡងប្រណាំដណ្តើមបានជ័យលាភីជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com