ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

រដ្ឋបាលខេត្តមណ្ឌលគិរីគ្រោងរៀបចំកែលម្អតំបន់រ៉ែមាស សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត

រដ្ឋបាលខេត្តមណ្ឌល គិរី គ្រោងសហការជាមួយវិស័យឯកជន រៀបចំកែលម្អតំបន់រ៉ែមាស សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត ដើម្បីស្វែងយល់ពីសោភ័ណ ភាពនៅទីនោះ ។ .. លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍បែបធម្មជាតិ ដោយមានព្រៃភ្នំនិងវាលស្មៅខៀវស្រងាត់នារដូវវស្សា រីឯរដូវប្រាំងស្មៅនិងធម្មជាតិដទៃប្រែជាពណ៌មាសដូចកំរាលព្រំដែលទាក់ទាញក្រសែភ្នែក អ្នកទេសចរឱ្យមកកម្សាន្តមិនចេះជិនណាយ។ លោកបន្តថា ដើម្បីឱ្យអ្នក ទេសចរដែលមកលេងខេត្ត មណ្ឌលគិរីមានកន្លែងកម្សាន្តកាន់តែសម្បូរបែបនិងបង្កើនស្នាក់នៅបានយូរអង្វែង អាជ្ញាធរខេត្តគ្រោងសហការជាមួយក្រុមហ៊ុនរើណេរហ្សង់ក្នុងការរៀបចំតំបន់រ៉ែមាសឱ្យ ទៅជាកន្លែង សម្រាប់អ្នក ទេសចរចូលសម្រាកកម្សាន្តនិងទស្សនាពីការរុករករ៉ែតាំង ពីដំណាក់កាលដំបូង រហូតឈានទៅចម្រាញ់ចេញជាមាសដុំដែលគេច្នៃទៅជាគ្រឿងអលង្ការដ៏មានតម្លៃ ពិសេសជាងនោះមានអ្នកនាំភ្ញៀវចាំពន្យល់ពីការចម្រាញ់រ៉ែមាសផងដែរ។ លោកបញ្ជាក់ថា ទៅថ្ងៃអនាគត នៅតំបន់នោះ មានឱកាសការងារដល់ប្រជាពលរដ្ឋ យ៉ាងច្រើនផងដែរ។ «អនាគតគឺក្រុមហ៊ុនបានរាយការណ៍ថា នឹងដាក់តំបន់នេះជាកញ្ចប់ទេសចរណ៍កញ្ចប់ទេសចរណ៍ហ្នឹងគឺថាពេលបច្ចុប្បន្នកំពុងតែរៀបចំចេញពីខេត្តមណ្ឌលគិរីទៅគឺមានប្រវែងប្រហែល ៥០ គីឡូជាងនៅតាមដងផ្លូវក៏ជាសក្ដានុពលទេសចរណ៍ធម្មជាតិដែរហើយទៅដល់កន្លែងដែលក្រុមហ៊ុននេះអាចទស្សនានិងក្រុមហ៊ុននឹងរៀប ចំ នេះជាក្រុមហ៊ុនរាយការណ៍ទេមិនទាន់បានដំណើរការទេតែថាគេនឹងធ្វើដូចនៅប្រទេស ក្រៅដំណើរការនៃការរៀបចំរុករករ៉ែចាប់ផ្តើមពីណាទៅណាគេនឹងរៀបចំបែបបទនេះដើម្បី ឱ្យភ្ញៀវទេសចរទស្សនា»។ គួរជម្រាបថា ក្រុមហ៊ុនរើណេហ្សង់ គឺជាក្រុមហ៊ុនទី១ ដែលបានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com