ទាន់ហេតុការណ៍
សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ.. ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥..
0

រាជធានី និង ក្រុងចំនួន៣ទទួលបានពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតសម្រាប់ឆ្នាំ២០២១

ជាក្តីមោទនរបស់ជាតិកម្ពុជា ទីក្រុងព្រះសីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន រាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១កន្លងមកនេះ។

 

ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

 

គួររម្លឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះសីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិ៍សាត់បានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះ រាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនរបស់ជាតិយើង។

 

សម្រាប់គោលបំណងនៃការផ្តល់ពានរង្វាន់ និង វិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបាន ទីក្រុងស្អាតនិងបៃតង។

 

ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាត ដីស្អាត និងទឹកស្អាត ខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះគាំទ្របន្ថែមលើអាទិភាព នៃការពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការរៀបចំផែនការទីក្រុង និងការកសាងទីក្រុងដែលធន់នឹងអាកាសធាតុ។ នៅក្នុងក្របខខ័ណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺបានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ ឆ្នាំម្តងក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងនិងវិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។

 

ជាមួយគ្នានេះដែរ ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ាន ប្រកបដោយភាពស្អាត និងបៃតង វិទ្យាស្ថានយុទ្ធសាស្រ្ដបរិស្ថានពិភពលោក (IGES) នៃប្រទេសជប៉ុន បានគាំទ្រជាថវិកានិងបច្ចេកទេសដល់កម្មវិធីទីក្រុងគំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញ និងក្រុងសៀមរាបបានចូលរួមអនុវត្ត ក្នុងដំណាក់កាលទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញនិងក្រុងពោធិ៍សាត់បានចូលរួមអនុវត្ត និងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិ៍សាត់និងក្រុងកែបបានចូលរួមអនុវត្ត។ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវកម្មវិធីទីក្រុងគំរូអាស៊ាន កម្មវិធីទីក្រុងឈានមុខ អាស៊ានត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ផងដែរ ហើយដែលមានទីក្រុងកែបបានទទួលកិត្តិយសជ្រើសរើសជាទីក្រុងឈានមុខអាស៊ាន ចំណែកទីក្រុងកំពតនិងទីក្រុងពោធ៍សាត់ត្រូវបានជ្រើសរើសជាទីក្រុងគំរូអាស៊ាន។ តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ២០១៦-២០៣០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com