ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ក្លឹបក្រសួងការជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ការប្រកួតជើងឯកថ្នាក់ជាតិកីឡាប្រដាល់គុនខ្មែរ ២០២១

ក្លឹបកីឡាប្រដាល់គុនខ្មែរក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ នៅក្នុងចំណោមក្លឹបសរុបចំនួន១៤ ដែលចូលរួមប្រកួតប្រជែងកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដោយបាន បញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដា្ឋនស្តាតចាស់។

 

នៅក្នុងការរប្រកួតប្រដាល់គុនខ្មែរ ដែលដំណើររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២២ កីឡាករ ក្រសួងការពារជាតិឈ្នះមេដាយសរុប១១គ្រឿង ក្នុងនោះមេដាយមាស ៨ ប្រាក់៣ ខណៈខេត្តស្វាយរៀងឈរ លេខ២ មេដាយមាស ២ និងសំរឹទ្ធិ៤ និងក្រសួងមហាផ្ទៃ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ២។ ក្រៅពី នេះក្លឹប១០ផ្សេងៗទៀត ក៏ទទួលបានមេដាយតិចតួចដែរ លើកលែងតែខេត្តកណ្តាលមួយប៉ុណ្ណោះ ដែល មិនឈ្នះមេដាយសោះ។

 

លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា ការប្រកួតជើងឯកលើកនេះមានសមាគម ក្រសួង រាជធានី-ខេត្ត ចូលរួមសរុបចំនួន ១៤ និងមានកីឡាករ កីឡាការិនី ១១៣ នាក់ (នារី១៣នាក់) ប្រតិភូ គ្រូបង្វឹក ៣២នាក់ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមចំនួន ១១៥នាក់ សរុបរួមចំនួន ២៩៨នាក់។ លោកបានលើកឡើងថា នៅឆ្នាំ២០២១នេះ ផ្នែកកីឡាការិនីមានការកើនឡើងទាំងបរិមាណ និងគុណភាព គួរឱ្យកត់សម្គាល់។ ចំពោះវិញ្ញាសាសរុបចំនួន១៣ប្រភេទទម្ងន់ ក្នុងនោះមានផ្នែគនារី៤ប្រភេទទម្ងន់ចន្លោះ ៤៨ គីឡូក្រាម ដល់៦០ គីឡូក្រាម ខណៈផ្នែកបុរសមាន៩ប្រភេទទម្ងន់ ពី៤៥ គីឡូក្រាម ដល់៧១ គីឡូក្រាម។ ការប្រកួតអនុវត្តន៍ ទៅតាមរូបមន្តជម្រុះ សរុបមានចំនួន ៧៥ ប្រកួត។

 

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ សុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំ ជាកីឡាករជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងត្រៀមចូលរួមប្រកួតអន្តរជាតិនានា ក្នុង និងក្រៅប្រទេស។ ឯកឧត្ដមប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានលើកបង្ហាញនូវការដឹងគុណចំពោះដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិ បណ្ឌិត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែបានផ្តល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់អំពីនយោបាយដឹកនាំ ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ និងថវិកាមកដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក កីឡាករជាបន្តបន្ទាប់។ ឯកឧត្តមប្រធានក៏ដឹងគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ នូវកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ឆ្ពោះទៅប្រជែងមេដាយមាសឱ្យបាន៣គ្រឿង ក្នុងឋានៈជាម្ចាស់ ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រផងដែរ។

 

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡាក្រសួង រាជធានី-ខេត្ត ដែលបានសហការគ្នារៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ឱ្យប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុកប្រកបដោយភាពជោគជ័យ។ ឯកឧត្តមអគ្គនាយកកីឡាក៏បានលើកទឹកលើកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ។ ឯកឧត្ដមបានបន្ថែមថា រឿងសំខាន់មួយទៀត គឺគណៈកម្មការបច្ចេកទេសទាំងអស់បានដឹកនាំការប្រកួតតាមគោលការណ៍ បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ដោយបានរកឃើញកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំ នាពេលនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com