ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ទីតាំងសួនកំសាន្តអ៊ីទ័រទ័រ នៃភោជនីយដ្ឋានត្រីច្រើន នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចចុះទៅមើលអត់ឃើញ សង្ស័យមានអ្នករាយការណ៍ឱ្យម្ចាស់បានដឹងមុន.គេហទំព័រ.ពន្លឺតាខ្មៅ

 

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការផ្សព្វផ្សាយពីទីតាំងសួនកំសាន្តអ៊ីទ័រទ័រ នៃភោជនីយដ្ឋានត្រីច្រើន នៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅពេលសមត្ថកិច្ចចុះទៅមើលបែរជាអត់ឃើញ សង្ស័យមានអ្នករាយការណ៍ ឱ្យម្ចាស់បានដឹងមុន។ មហាជនក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់អាជ្ញាធរបង្ក្រាបទីតាំងសួនកំសាន្តអ៊ីទ័រទ័រ បង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ មានដូចជាហ្គេមបាញ់ត្រី ឡូតូ ស្លុតម៉ាស៊ីន និងល្បែងស៊ីសងជាច្រើនទៀត ឲ្យមានប្រសិទ្ធិភាព និងសម្ងាត់កុំឲ្យម្ចាស់ទីតាំងដឹងខ្លួនមុន។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខ្នាតធំមួយនេះ គេមើលឃើញមានអ្នកញៀនល្បែង ជាជនជាតិចិននិងជនជាតិខ្មែរ ប្រុស-ស្រី ចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់នោះទេ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពាក់ព័ន្ធនឹងបទល្មើសនានាដូចជាចោរលួច ចោរប្លន់ជាដើម និងរំលោភលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលផងដែរ។

ពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនលើកច្រើនសារមកហើយដែរ ប៉ុន្តែអ្វីជាចម្ងល់របស់មហាជន រាល់ប្រតិបត្តិការរបស់សមត្ថកិច្ច គឺម្ចាស់ទីតាំងភាគច្រើនតែងតែដឹងខ្លួនមុនជានិច្ច ដែលធ្វើឲ្យអាជ្ញាធរពិបាកមានចំណាត់ការលើមេខ្លោងល្បែងស៊ីសងទាំងនេះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ម្ចាស់ទីតាំងក៏បើកដំណើរការជាធម្មតាទៅវិញ។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០:២០ នាទីយប់ ដោយអនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មចំនួន ០២ទីតាំង រួមមានដូចខាងក្រោម៖

+ទីតាំងទី១ ៖ មជ្ឈមណ្ឌលសុខភាព នាមការណ៍ សម្រស់ស្រស់ស្អាត របស់ឈ្មោះ កាវ ស៊ែង ជនជាតិចិន ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣

+ទីតាំងទី២ ៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ នាមការណ៍ ត្រីច្រើន របស់ឈ្មោះ សាផុន សុផល្លី ជនជាតិខ្មែរ ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣

ក្រុមការងារបានណែនាំដូចខាងក្រោម ៖

-ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ទុករយៈពេល ០២សប្ដាហ៍

-មិនត្រូវបង្កសំឡេងរំខានដល់អ្នកជិតខាង

-មិនជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងអាជីវកម្ម

-មិនមានការជួញដូរផ្លូវភេទ និងប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុ

-ហាមមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាងអាជីវកម្ម។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com