ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ

 

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់តាមក្រសួង-ស្ថាប័ន និងបង្កើតសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណា ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសជាដើម។

យើងខ្ញុំទាំងអស់គ្នា មានការពេញចិត្តជាខ្លាំង និងសូមបន្តគាំទ្រដោយស្មោះស្ម័គ្រចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមមាគ៌ារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលធ្វើឱ្យប្រទេសកម្ពុជា បោះជំហានទៅមុខប្រកបដោយទំនុកចិត្ត ជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារសូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com