ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ. គេហទំព័រ ពន្លឺតាខ្មៅ

 

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com