ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល..
0

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ គ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីពង្រីកការបណ្តុះបណ្តាលកុមារខ្សោយសតិបញ្ញា និង អូទីស្សឹមនៅកម្ពុជា

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅឆ្នាំ២០២២ខាងមុខ ដើម្បីឱ្យ កុមារដែលខ្សោយសតិបញ្ញានិងអូទីស្សឹមទាំងអស់ទទួលបាននូវការបណ្តុះបណ្តាលអប់រំ វិជ្ជាជីវៈគ្រប់ៗគ្នាដូចកុមារដទៃទៀត។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្នុងតាខ្មៅ បានឱ្យដឹងថា បច្ចុប្បន្ននេះវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានលទ្ធភាពទទួលកុមារបាត់បង់សតិបញ្ញានិងអូទីស្សឹមប្រមាណជាង២០០នាក់ ឱ្យទទួលបានការបង្ហាត់បង្រៀនពីរបៀបទំនាក់ទំនងមនុស្ស ជុំវិញខ្លួន របៀបសរសេរ ការអប់រំផ្លូវចិត្តផ្សេងៗពីលោកគ្រូអ្នកគ្រូ ហើយក៏មានអាណាព្យាបាលកុមារអូទីស្សឹមជាង៦០០នាក់បន្ថែមទៀតផងដែរ ដែលកំពុងស្នើសុំយកកូនមកទទួលការបណ្តុះបណ្តាល។ លោកបន្តថា ដោយមានការគាំទ្រ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយសប្បុរសជនផង វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នឹងរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍សាលារៀន រួមជាមួយការសាងសង់អគារសិក្សាចំនួន២ខ្នងបន្ថែមទៀត ដែលមាន២៨បន្ទប់ អគារស្នាក់នៅមួយខ្នងមាន១០បន្ទប់ អគារទីចាត់ការមួយខ្នង រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដែលសរុបថវិកាអស់ប្រមាណ៧៥ម៉ឺន ដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរបស់កុមារ។

« នៅឆ្នាំ ២០២២ រាជរដ្ឋាភិបាលនឹងរៀបចំអគារឱ្យបន្ថែមទៀតដើម្បីទទួលកុមារទាំងអស់បានចូលរៀនហើយ ការឧបត្ថម្ភកន្លងទៅ ការឧបត្ថម្ភដែលខ្ពស់ជាងគេមានសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួង សង្គមកិច្ច ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលមានអន្តរក្រសួងជាសេនាធិការ»។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាល័យមួយនេះ អាចចុះឈ្មោះកុមារចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់វិទ្យាល័យបាន ចំនួនជាង ៤០០ទៅ៤៥០នាក់ ខណៈការបង្កើតនូវអគារថ្មីៗ ក៏ដូចជាថ្នាក់រៀនបន្ថែមទៀតនោះ នឹងឆ្លើយតបបានគ្រប់គ្រាន់ ចំពោះកុមារខ្សោយសតិបញ្ញា និងអូរទីស្សឹមឱ្យបានទទួលការបណ្ដុះបណ្ដាលគ្រប់ៗគ្នានិងទាន់ពេលវេលាដើម្បីឱ្យពួកគេអាចសម្របខ្លួនរស់នៅក្នុងសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com