





ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Xu Qing Zhu អ្នកតំណាងក្រុមហ៊ុន Veritas & Mercurius Publishing Ltd. នៃប្រទេសចិន ដែលមានការិយាល័យតំណាងនៅប្រទេសកម្ពុជា និងជាសមាជិករបស់ Phoenix Publishing & Media Group ដែលជាសម្ព័នក្រុមហ៊ុនបោះពុម្ពផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅប្រទេសចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។





