ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ..
0

ឈ្មួញឈើខ្នាតយក្ស អុិន ស្រីម៉ៅ កំពុងប្រព្រឹត្តបទល្មើសយ៉ាងពេញបន្ទុកនៅខេត្តព្រះវិហារ ខណៈអាជ្ញាធរនិងមន្ត្រីជំនាញមិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព 

ខេត្តព្រះវិហារ ៖ ព្រោះតែមានមេឈ្មួញឈើខ្នាតធំ ដាក់ឃ្លាំងស្តុកឈើ និងឈរជើងចាំទិញ​ឈើយ៉ាងច្រើន គ្មានដែនកំណត់ ជាហេតុនាំឱ្យពលរដ្ឋនៅខេត្តព្រះវិហារ នាំគ្នាកាន់ម៉ាស៊ី​

ន​ត្រង់ស៊ីន័រ សម្រុកទៅកាប់បំផ្លាញព្រៃនៅ ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព, ព្រៃព្រះ​រ​កា និងព្រៃឡង់ យ៉ាងអនាធិបតេយ្យ ដើម្បីដឹកជញ្ជូនឈើទាំងនោះ មកលក់ឱ្យថៅ​កែ​ឃ្លាំ​ង​ស្តុកឈើ​ រួចយករថយន្តយីឌុប ឬរថយន្តវេអង ដឹកចេញពីឃ្លាំង បន្តចែក​ចា​យ​តាមប​ណ្ដា រាជធានី/ខេត្តនានា។

សកម្មភាពទាំងនេះ បានប្រព្រឹត្តទៅជាច្រើនខែមកហើយ ខណៈអាជ្ញាធរនិងមន្ត្រីជំនាញ ស្ពឹកសសៃមើលមិនឃើញ ស្ដាប់មិនឮ បង្កភាពងាយស្រួលដល់ឈ្មួញរកស៊ីឈើខុសច្បាប់។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ឃ្លាំងស្តុកឈើដ៏ធំនោះ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានថៅកែឈ្មោះ អុិន ស្រីម៉ៅ

បច្ចុប្បន្ន៖ មេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក នៅខេត្តព្រះវិហារ និងក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព, ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខណៈមេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ បានដាក់កម្លាំងដៃជើងរបស់ខ្លួនជាច្រើននាក់ ឱ្យចាំឈរជើង ទិញឈើពីពលរដ្ឋទាំងថ្ងៃទាំងយប់គ្មានស្រាកស្រាន។

ហេតុនេះហើយ បណ្ដាលឱ្យពលរដ្ឋនាំគ្នាសម្រុក កាន់ម៉ាស៊ីត្រង់ស៊ីន័រ ចូលកាប់ព្រៃនៅក្នុងតំបន់ខាងលើ យ៉ាងទ្រហឹងរំពងពេញព្រៃ។ ក្នុងនោះ អ្នកខ្លះប្រើរថយន្តកែច្នៃ ខ្លះគោយន្ត ខ្លះទៀតប្រើកាឡេថង សម្រាប់ជាមធ្យោបាយ ដឹកជញ្ជូនឈើពីក្នុងព្រៃ មកលក់ឱ្យឃ្លាំងស្តុកឈើ ត្រង់ចំណុចខាងលើ គ្មានឈប់ឈរ។

ប្រភពបន្តថា៖ មេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ បានប្រើរថយន្តធំៗសុទ្ធតែប្រភេទយីឌុបនិងវេអង ក្នុងការដឹកឈើចេញពីឃ្លាំង យកទៅលក់បន្តតាមបណ្ដារាជធានីខេត្តនានា ជាប្រចាំ ពិសេសភ្នំពេញ កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាលតែម្ដង។

សកម្មភាពរកស៊ីឈើខុសច្បាប់ខ្នាតធំ ហើយអាចប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ ជាហេតុនាំឱ្យមហាជនដាក់ការសង្ស័យថា៖ មេឈ្មួញឈើ អុិន ស្រីម៉ៅ ប្រាកដជាមានភាគហ៊ុនចែកប្រយោជន៍ គ្នាជាមួយមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្តព្រះវិហារមិនខានឡើយ។

ក្នុងនោះគេសង្ស័យថា៖ មេឈ្មួញឈើ អ៊ិន ស្រីម៉ៅ មានភាគហ៊ុនជាមួយមន្ត្រីចំនួន៣រូប៖១. លោក រស់ ធី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះវិហារ, ២. លោក ខិត សុធារ៉ា អភិបាលរងក្រុងព្រះវិហារ, ៣. លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រះខេត្តព្រះវិហារ។

ប្រភពបន្ថែមថា៖ ភាពអនាធិបតេយ្យនៃបទល្មើសព្រៃឈើ នៅខេត្តព្រះវិហារ ពុំមែនមានតែឈ្មោះ អុិន ស្រីម៉ៅ អ្នកប្រព្រឹត្តប៉ុណ្ណោះទេ ពោលគឺមានឈ្មួញប្រមាណជា០៥នាក់ទៀត កំពុងសម្រុកដឹកជញ្ជូនឈើ ដោយប្រើរថយន្តសាំយ៉ុង, ធុនដ្រា និងរថយន្តកែច្នៃគ្រប់ប្រភេទ ដឹកចេញពីខេត្តព្រះវិហារ យកទៅលក់នៅខេត្តកំពង់ធំ និងកំពង់ចាម យ៉ាងគគ្រឹកគគ្រេង ហើយក្រុមឈ្មួញទាំងនោះ រួមមាន៖ ទី១.ឈ្មោះ ចែផល្លា, ២. លោក បញ្ញា, ៣. លោក វ៉ុន, ៤. ចែឡែន, ៥. លោកភាក់

ជុំវិញការករណីខាងលើ ក្រុមការងារយើងមិនអាចទាក់ទងទៅបាន ព្រោះគ្មានលេខទូរស័ព្ទ។ ក្រុមការងារយើងនឹងរង់ចាំការបកស្រាយពីមន្ត្រីជំនាញ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com