ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា...
0

កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូបធ្វើដំណើរ បានសម្តែងការអរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនពួកគាត់រហូតដល់១៩៤ដុល្លារក្នុងមួយខែ

កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូបធ្វើដំណើរ បានសម្តែងការអរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនពួកគាត់រហូតដល់១៩៤ដុល្លារក្នុងមួយខែ ទោះបីជាប្រទេសស្ថិតក្នុង បរិបទនៃជំងឺកូ​វីដ-១៩ក៏ដោយ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពបងប្អូនឱ្យកាន់តែល្អប្រសើរឡើង។

អ្នកស្រី ភី សុជាតា ជាកម្មការិនីរោងចក្រក្នុងខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា អ្នកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយ ព្រមទាំង អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យវាយន​ភណ្ឌ ក្នុងការទទួលបានប្រាក់ខែសមរម្យ ដើម្បីសម្រួលដល់ជីវភាពគ្រួសារ ។ អ្នកស្រីបានបន្តថា ការដំឡើងប្រាក់ខែនេះ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរ ឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងឱកាសនេះ អ្នកស្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានដំឡើងប្រាក់ខែនេះ ខណៈដែលប្រទេសរបស់យើងកំពុងតែជួបនូវ វិបត្តិកូវីដ-១៩។

 នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដែលក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលដំឡើងប្រាក់ខែឈ្នួលចំនួន២ ដុល្លារ ដោយសារក្នុងស្ថានភាពបច្ចុប្បន្ននេះពួកយើងដឹងទាំងអស់គ្នាហើយថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ ប៉ុន្តែរដ្ឋាភិបាល នៅតែព្យាយាមយកចិត្តទុកដាក់ណាស់ ហើយក៏ជួយដល់ប្រទេសកម្ពុជាយើងគ្រប់បែបយ៉ាងទាំងអស់ ទាំងការរកថ្នាំសង្កូវ ទាំងការជួយ ទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ តែយ៉ាងណារដ្ឋាភិបាលក៏នៅតែព្យាយាមជួយដល់កម្មករ ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ ទោះក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលផងដែរ។

ចំណែកឯលោក នី ភក្រ្តា ក៍បានឱ្យដឹងដែរថា លោកពិតជាសប្បាយរីករាយនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន ដែលពាក់ព័ន្ធ ដែលតែងតែគិតគូរដំឡើងប្រាក់ឈ្នួលដល់ពួកគាត់ សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ក្នុងបរិបទកូវីដ-១៩នេះ។ លោកបានបន្តថា ចំពោះការដំឡើងប្រាក់ខែនេះដែរ លោកគិតថា ទោះបីជាឡើងបានបន្តិចបន្តួចក៏ពិតមែន តែលោកពិតជាមានអារម្មណ៍ សប្បាយចិត្ត។

 ខ្ញុំបាទមានអារម្មណ៍សោមនស្សរីករាយណាស់ ដោយនៅក្នុងឆ្នាំ២០២២ ក្រសួងក៏ដូចជារដ្ឋាភិបាលបានដំឡើងប្រាក់ខែ ឱ្យខាងកម្មករយើងខ្ញុំ ដោយឡែកមួយទៀតគឺយើងដឹងហើយថា ប្រទេសកម្ពុជាយើងកំពុងតែជួបប្រទះនូវជម្ងឺកូវីដ-១៩ ចឹងហើយ ក្នុងនាមខ្ញុំជាកម្មកររោងចក្រម្នាក់គឺមានចិត្តសប្បាយខ្លាំងមែនទែន ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក៏ដូចជាដំឡើងប្រាក់ខែ ទោះបីជាបន្តិចបន្តួចតែសម្រាប់ពួកខ្ញុំ គឺសប្បាយរីករាយពេញចិត្តនឹងធ្វើការ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុត ឡើងដល់ ១៩៤ដុល្លារដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់កម្មករនិយោជិត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com