ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

កម្លាំងសមត្ថកិច្ចប្រតិបត្តិការ នៅតែធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅតាមគោលដៅបិទខ្ទប់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ គណៈបញ្ជាការឯកភាពខេត្តសៀមរាបបានអនុវត្តផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងក្រុងសៀមរាប ដើម្បីបង្កើនប្រសិទ្ធភាពសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបាន អនុវត្តផែនការ រឹតបន្តឹងបន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាប ក្នុងនោះកម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាព យាមល្បាតយ៉ាងតឹងរ៉ឹង នៅតាមទីតាំងគោលដៅជាង១០០កន្លែង។

លោកបន្តថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ ប្រតិបត្តិការសឹករងខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការ នៅតាមមូលដ្ឋាន បានបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង៩០គ្រឿង និង រថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំងសម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែ ចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅភូមិសាស្ត្រខេត្តសៀមរាប។

លោកបន្តទៀតថា ដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងជំងឺកូវីដ១៩នេះបាន លុះត្រាតែបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តបានដាក់ចេញ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងនាមគណបញ្ជាការឯកភាពខេត្តសំណូមពរដ៏ទទួច ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបរស់នៅក្នុង តំបន់បិតខ្ទប់ តំបន់លឿងទំ តំបន់ក្រហម សូមមេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរដ្ឋបាលដែលសាលាខេត្តបានដាក់ចេញមក ការពាក់ម៉ាស់ ការលាងដៃនឹងអាល់កុល ការមិនជូបជុំគ្នា ការរស់ដាច់ដោយឡែកពីគ្នាមួយរយៈ ហើយកត្តាទាំងនេះហើយជាវិធានការ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តយើងនេះ ។ចំណែកកងកម្លាំងរបស់យើងគឺអនុវត្តទៅតាមតួនាទីនិងភារៈកិច្ច ដែលសាលាខេត្ត បានចេញជាគោលការណ៍រួចហើយ គឹយើងមានការផាកពិន័យនិងអាចឈានទៅដាក់ពន្ធនាគារថែមទៀត។

សូមរំឭកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងមក រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហម ក្នុងភូមិសាស្ត្រ នៃសង្កាត់ និងភូមិខ្លះ នៃក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដី សម្រេចជាថ្មី ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តវិធានការចាំបាច់មួយចំនួន ចំពោះបុគ្គលដែលមិនគោរពតាមបម្រាម ដែលរដ្ឋបាលខេត្តបានដាក់ចេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com