ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

សិស្សប្រមាណ១លាននាក់ ចូលរៀនដោយឆ្លាស់វេនគ្នា ក្នុងចំណោមសាលារៀនបើកដំណើរការឡើងវិញជិត១ម៉ឺន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ៩.៨០០ ដែលចែកចេញជាមត្តេយ្យសិក្សាប្រហែល៣.៣០០, បឋមសិក្សាប្រហែល៥ពាន់, អនុវិទ្យាល័យប្រហែល១ពាន់, និងវិទ្យាល័យប្រហែល៥០០ បានបើកដំណើរការឡើងវិញ និងមានសិស្សប្រមាណ ១លាននាក់ បានចូលរៀនឆ្លាស់វេនគ្នា។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ នៅតែស្ថិតក្នុងភាពប្រុងប្រយ័ត្នពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដោយក្នុងពេលបច្ចុប្បន្ន ទាំង បុគ្គលិកអប់រំទាំងរដ្ឋ និងឯកជន បានប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នារវាងការសិក្សាផ្ទាល់ក្នុងសាលារៀន ជាមួយនឹងការសិក្សានៅតាមផ្ទះ។ ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះ មានបុគ្គលិកអប់រំទាំងរដ្ឋ និងឯកជនប្រមាណ១៦ម៉ឺននាក់ ឬ៩៥ភាគរយ បានចាក់វ៉ាក់សាំងដូសទី២ រួចរាល់ ព្រមទាំងមានកុមារអាយុ១២ ដល់ក្រោម១៨ឆ្នាំ ប្រមាណ៨៩ភាគរយ និងកុមារអាយុ៦ ដល់ក្រោម១២ឆ្នាំប្រមាណ៧៨ភាគរយ បានចាក់វ៉ាក់សាំង ដែលនេះជាការចូលរួមធានានូវសុវត្ថិភាពបុគ្គលិកអប់រំ និងសិស្សានុសិស្សក្នុងការបន្តការរៀនជាក្រុមតូចៗ ឆ្លាស់វេនគ្នានៅតាមសាលារៀន។

លោក Magnus Saemundsson លេខាទី១ នៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា កត់សម្គាល់ថា ការបិទសាលាទាំងអស់នៅកម្ពុជា ដើម្បីការពារការឆ្លងរាលដាលវីរុសរាតត្បាតជាសកល បានបង្កការខាតបង់ដល់វិស័យអប់រំយ៉ាងមហិមា។ លោកថ្លែងថា ការបើកសាលារៀន ឡើងវិញដោយអនុវត្តវិធានការសុវត្ថិភាពជាគោល គឺជាការសំខាន់ដែលត្រូវមានការរៀបចំទាំងការប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នានៃការសិក្សាក្នុងថ្នាក់ផង និងការសិក្សាតាមផ្ទះផង ទើបទទួលបានជោគជ័យ។

យោងតាមការសិក្សារបស់សហគមន៍អន្តរជាតិលើផ្នែកអប់រំ បានបង្ហាញថា ការវិនិយោគលើការអប់រំមិនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ តែជាការវិនិយោគសេដ្ឋកិច្ចដ៏វៃឆ្លាត។ ភស្តុតាងនានាបង្ហាញថា ជាមធ្យមការទទួលបានការអប់រំបន្ថែម១ឆ្នាំ ជួយឱ្យបុគ្គលម្នាក់កើនចំណូលបាន១០ភាគរយ និងបង្កើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបាន១៨ភាគរយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com