ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល..
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក” ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!

 

ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូកទសវត្សឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែលើកឡើងថា ការប្រមូលផ្តុំបង្កើតជាក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូកនេះ គឺក្នុងគោលបំណង រំឭកនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មានជាមួយគ្នា និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលដឹងថាមានមិត្តណាជួបការលំបាកហើយខ្វះលទ្ធភាព ម្នាក់ៗក្នុងក្រុមតែងរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់

មិត្តដើម្បីដោះស្រាយការលំបាក ដោយឡែកចំពោះ អតីតលោកគ្រូអ្នកគ្រូ គឺអតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ ជួយដោយស្មើភាពគ្នា ប្រកបដោយមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយមិនគិតថាពួកគាត់មានលទ្ធភាពឬមិនមានលទ្ធភាពនោះឡើយ ហើយកាយវិកាទាំងនេះ គឺតែងតែធ្វើជាប់ជាប្រចាំ មកជិត១០ឆ្នាំហើយ ស្របតាមពាក្យស្លោកក្រុមដែលបង្កើតឡើងរួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ដែលពាក្យស្លោកនេះត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ទុកថាគឺជាតម្លៃស្នូលរបស់ក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងទសវត្សឆ្នាំ១៩៨០។ ចុងក្រោយនេះ មានមិត្តម្នាក់ឈ្មោះ កង ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសា ត្រូវបានមិត្តភក្តិរួមជំនាន់ នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបបាន ជាង១ម៉ឺនដុល្លារ និងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរហូតបានធូរស្បើយ តែចុងក្រោយ នៅដើមខែមីនាឆ្នាំ២០២៣នេះ ក៏ស្រាប់តែជំងឺ លោក កង ចំរើន ងើបឡើងវិញខ្លាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅទទួលយករូបលោក យកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់ជិត១ខែ និងមានការធានាទាំងស្រុងលើការខ្វះខាតផ្សេងៗពីក្រុមអតីតមិត្តរួមជំនាន់ តែក៏នៅមិនអាចជួយសង្រ្គោះជីវិតលោក បានឡើយ ដោយលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយពិធីបុណ្យសពលោក ត្រូវបានរៀបចំធ្វើឡើងក្រោមការរ៉ាប់រងចំណាយទាំងស្រុងពីសំណាក់អតីតមិត្តរួមជំនាន់ ហើយនឹងបន្តរ៉ាប់រង រហូតដល់បុណ្យ៧ថ្ងៃ ឲ្យចប់រួចរាល់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com