ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល..
0

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បញ្ជាឲ្យអធិការក្រុង-ស្រុក ទាំង១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន….

 

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ លោក-លោកស្រី ស្នងការរងទទួលផែន ទាំង១៣ និងអធិការក្រុង-ស្រុក ទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាន ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាអាទិភាពទី១ ត្រូវដោះស្រាយ ដូច្នេះ ពេលត្រឡប់ទៅវិញ អធិការទាំងអស់ ត្រូវផ្សព្វផ្សាយបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានដឹងច្បាស់ ហើយបើមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ករណីមានភស្តុតាងគ្រប់គ្រាន់ គឺគ្មានការលើកលែងនោះឡើយ ដាច់ខាតត្រូវតែអនុវត្តទោស ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន ។

លោកស្នងការក៏បានណែនាំដល់អធិការក្រុងស្រុក ត្រូវពង្រឹងឡើងវិញចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវទុកដាក់រថយន្តឲ្យបានស្រួលបួល និងត្រូវមានអ្នកប្រចាំការយ៉ាងតិច ២នាក់ ដើម្បីត្រៀមនៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើង ចេញរថយន្តទៅជួយអន្តរាគមន៍បានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់ផែនទាំងអស់ ត្រូវចាប់ផ្តើមយុទ្ធនាការបង្កើនសមត្ថភាពមន្ត្រីតាមរយៈរាយការណ៍សុំគោលការណ៍បំពាក់បំប៉នបន្ថែម និងចាប់ផ្តើមធ្វើ របាយការណ៍តាមប្រព័ន្ធកុំព្យូទ័រ ពិសេសការកសាងសំណុំរឿង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com