ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

រដ្ឋបាខេត្តសៀមរាប ផ្តល់ជូនការដឹកទំនិញជាស្បៀងអាហារដោយឥតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត តំបន់ក្រហម និងតំបន់លឿងទំ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្ដម ទៀ សីហា អភិបាល ​នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍នៅក្នុងសារសម្លេងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ដោយពិនិត្យឃើញស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានច្រើនជារៀងរាល់ថ្ងៃ ក្នុងទូទាំងខេត្តនិយាយរួម និងដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និងភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយ:ពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺ ដើម្បីទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ទៀតថា ស្ថិតក្នុងដំណាក់កាលនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន និង សូមឲ្យមានការអត់ធ្មត់ក្នុងរយ:ពេលនេះ ព្រោះបើមិនដូច្នោះទេ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើង ហើយប្រសិនបើមានការខ្វះខាតស្បៀងអាហារ សូមផ្ដល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ដែលយើងកំពុងរស់នៅ ឬការបញ្ជាទិញម្ហូមអាហារ ហើយស្នើសុំការដឹកជញ្ជូនទំនិញជាស្បៀងអាហារឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំតាមរយ:លេខទូរស័ព្ទក្រុមការងារ ប៉ុន្តែលេខទូរស័ព្ទដែលបានបង្ហាញនេះគឺទទួលតែព័ត៌មានសម្របសម្រួលដឹកជញ្ជូនតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តសៀមរាប ណែនាំដល់មេភូមិ ចៅសង្កាត់ និង អភិបាលក្រុងសៀមរាប ត្រូវចុះត្រួតពិនិត្យមើល ស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឲ្យបានជាប់ជាប្រចាំ ហើយរាយការណ៍ជូនដល់រដ្ឋបាលខេត្តបានដឹងប្រាកដថា ពួកគាត់ជួបការលំបាកអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ព្រោះយើងមិនត្រូវទុកពួកគាត់រស់នៅដោយគ្មានស្បៀងអាហារហូបចុកប្រចាំថ្ងៃឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។

គួររំលឹកថា ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់មានប្រសាសន៍ថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ហើយឯកឧត្ដមក៏បានសុំឲ្យមានការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com