ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សម្រេចអនុញ្ញាតឲ្យសាលារៀនចំនួន២៩០ សាលាក្នុងខេត្ត ដែលមានហានីភ័យទាបបើកដំណើរការនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ

ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំអនុញ្ញាតឲ្យសាលារៀនចំនួន២៩០ សាលាក្នុងខេត្តដែលមានហានីភ័យទាបបើកដំណើរការនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយក្នុងការបើកសាលារៀនឡើងវិញនៅរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១។

ជាមួយគ្នានេះ ឯកឧត្តមបានបន្តថាដើម្បីបើកដំណើរការសាលារៀនឡើងវិញបានអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាតឲ្យសិស្សចូលសិក្សាឡើងវិញ និងបានត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងស​ម្អា​តដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កំដៅជាដើមដែលសម្ភារទាំងអស់នេះបានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងសិស្សផងហើយទន្ទឹមគ្នានេះសាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ជាមួយគ្នានេះមាតាបិតាអាណាព្យាបាលសិស្សទាំងអស់មេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាបើតាមគោលការណ៍ណែនាំរបស់ក្រសួងបានតម្រូវឲ្យសិស្សថ្នាក់ទី៩និងទី១២ ចូលរៀនមុនគេ តាមជំហានៗព្រោះសុទ្ធតែជាថ្នាក់ប្រលងនិងជំហានក្រោយទៀតចំពោះសិស្សណា ដែលស្ថិតនៅតំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់ចំពោះសិស្សដែលមានលទ្ធភាពត្រូវរៀនតាមប្រព័ន្ធអនឡាញ ទៅតាមទីកន្លែងជាក់ស្តែង។

ជាមួយគ្នានេះដែរឯកឧត្តមបានអំពាវនាវដល់មាតាបិតាសិស្ស សប្បុរសជន បណ្ដាក្រុមហ៊ុន សូមចូលរួមគាំទ្រជាសម្ភារៈដើម្បីបើកដំណើរការសាលារៀនឡើងវិញប្រព្រឹត្តទៅដោយរលូន ហើយមាតាបិតាត្រូវតាមដានសុខភាពរបស់កូនជាប្រចាំ ។

តាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន៧៩៧ ថ្នាក់រៀនមានចំនួន៤៩០៦ ថ្នាក់ សិស្សចំនួន១៥៥,៩៣៣នាក់ ស្រីចំនួន៧៩,៣០៧នាក់ ។ ក្នុងនោះការបើកដំណើរការសាលាមាន២៩០ សាលា មាន វិទ្យាល័យ ១៦ សាលា អនុវិទ្យាល័យ ៤៤សាលា និងបឋមសិក្សា២៣២សាលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com