ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ចាប់ខ្លួនក្រុមក្មេងពាលគប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិលេខ១បាន០៥នាក់ទៀតហើយ …..

 

កណ្តាល៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនក្រុមក្មេងទំនើង ក្មេងស្ទាវ ក្មេងពាល ដែលបានធ្វើសកម្មភាពគប់រថយន្តរបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១បានចំនួន០៥នាក់បន្ថែមទៀតហើយ ខណៈពេលកម្លាំងជំនាញកំពុងបន្តនីតិវិធី។ បើតាមប្រភពពីលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន បានដឹងនៅរសៀលនេះ។

បើតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានឲ្យដឹងថា កាលពីវេលា០០និង១៥នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាមានករណីឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៣នាក់ប្រាកដមែនករណីធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិប្រជាពលរដ្ឋ(គប់រថយន្ត)។

លោកឧត្ដមសេនីយ៍ត្រីបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ទ្បឹក ភាន ហៅ (បារាំង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។,២-ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនិង៣-ឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រួមជាមួយថ្មភ្នំមួយដុំទម្ងន់៣៥០ក្រាម។

ប្រភពខាងលើបន្តឲ្យដឹងទៀតថា នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០និង១៥នាទី ជនសង្ស័យទាំង០៣នាក់ខាងលើ បានជិះម៉ូតូ ០១គ្រឿងម៉ាក HONDA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំផ្លាកលេខ ដោយឈ្មោះ ទ្បឹក សុភាន (ហៅបារាំង) ភេទប្រុស ជាអ្នកបើក ម៉ូតូហើយឈ្មោះ សុខ សុភារ៉ាត់ (ហៅភី) ភេទប្រុស ជាអ្នកជិះកណ្តាលនិងឈ្មោះ មឿន សំណាង ភេទប្រុស ជិះខាងក្រោយ ទៅទិញបារីនៅមុខវត្តខ្សុំ ពេលទិញបានហើយបារី ក៏នាំគ្នាជិះម៉ូតូត្រទ្បប់មកផ្ទះវិញ ពេលនោះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស ឈ្មោះ មឿន សំណាង ក៏បានរើសដុំថ្មកមកាន់និងដៃ ហើយជនសង្ស័យទាំង ០៣នាក់ ជិះម៉ូតូមកហួសមុខកំពង់ផែភ្នំពេញស្វយ័តបានប្រហែល៤៥ម៉ែត្រ បានឃើញរថយន្ដម៉ាកកូរ៉េ ០១គ្រឿង ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ មានភ្លើងអុីវៗឃើញដូច្នេះជនសង្ស័យឈ្មោះ មឿន សំណាង ភេទប្រុសបានគប់កញ្ចក់រថយន្ដនោះ បណ្ដាលឲ្យបែកកញ្ចក់ផ្នែកខាងមុខ ពេលគប់រួចជនសង្ស័យទាំង ០៣នាក់ បានជិះម៉ូតូឌុបគ្នាគេចខ្លួន មកដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុសទាំងអស់គ្នា។ ចំណែកម្ចាស់រថយន្ដមិនបានប្ដឹងសមត្ថកិច្ចនោះទេ ក៏បើករថយន្ដទៅបាត់ទៅ លុះដល់ម៉ោង០០និង៤៥នាទី ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកថាមានករណីគប់កញ្ចក់រថយន្ដ ក្រោយពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះដល់កន្លែងកើតហេតុហើយ ពិនិត្យមើលកន្លែងកើតហេតុជាក់ស្ដែងឃើញមានស្នាមកញ្ចក់បែកនៅលើទ្រូងថ្នល់ផ្លូវជាតិលេខ១។

ប្រភពព័ត៌មានបន្ថែមថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែកធ្វើការល្បាតបានឃើញជនសង្ស័យទាំង០៣នាក់ កំពុងដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ភេទប្រុស ក៏បានសួរនាំរួចយកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

ក្រោយពីបានសាកសួររួចជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនទាំង០៣នាក់ ពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន ហើយនិងបានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយពួកខ្លួនទើបតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទីមួយ។

បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន យើងឲ ដឹងនៅរសៀលនេះថា ក្រុមជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលហើយ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com