រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group Ltd. និងជាអគ្គនាយកវិទ្យុឯករាជ្យទូទាំងប្រទេស និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង 5 KW ចំនួន ០១គ្រឿង ម៉ាក SIEL ផលិតនៅឆ្នាំ២០១៥ នៅប្រទេសអ៊ីតាលី ជូនដល់ក្រសួងព័ត៌មាន ហើយឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ បន្តទៅមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។










