ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ

ខេត្តសៀមរាប ៖ នៅក្នុងអំឡុងពេលធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ ក្រុមអ្នកជំនាញបានរកឃើញ ចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោងទ្វារតាកាវ និងបំណែកវត្ថុបុរាណមួយចំនួនទៀត ដើម្បីយកមកលាងសម្អាត និងថែរក្សា ឱ្យបានគង់វង្ស ។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យា​ស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ ក្រុមការងារបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មាន ត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញមានចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន៣ ក្នុងនោះចំនួន០២ នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

លោកស្រីបន្តថា ចម្លាក់ដែលបានប្រទះឃើញនេះ ក្រុមការងារបានសហការជាមួយនគរបាលបេតិកភ័ណ្ឌ ដើម្បីចុះបញ្ជើទទួលស្គាល់ ជាឯកសារ និងបានស្ទួចយកមករក្សាទុកនៅការដ្ឋាន ដើម្បីធ្វើគម្រោងជួសជុលឡើងវិញ និងរំពឹងថា អាចនឹងរកឃើញបំណែកដងខ្លួន នៅពេលខាងមុខទៀត។

សំឡេង៖ ពីអាទិត្យមុនយើងរកឃើញបំណែកកំណាត់ក្បាលយក្យចំនួន៣ មួយកំណាត់ត្រឹមច្រមុះចំនួន២ មួយកំណាត់មាត់ត្រឹមក្រោមគឺ១ ទាំងអស់គឺ៦ លក្ខណៈដែលយើងរកបានពេញតាំងពីកឡើងដល់ក្បាល តែចំនួន៣ទេ ក្នុងអាទិត្យនេះយើងរកឃើញបំណែកព្រះសិរទេវតា ២ទៀត សាច់ពេញតែម្តង បន្ទាប់ពីកំណាយរកឃើញទាំងអស់ហ្នឹងរួចរាល់ហើយ យើងប្រៀបធៀបជាមួយអ័ក្្សរបស់បង្កាន់ដៃយក្ស និងបង្កាន់ដៃទេវតា បន្ទាប់មកយើងវាស់វែងសម្រង់ប្លង់ តាមបញ្ជីដែលយើងផ្ទៀងផ្ទាត់ជាឯកសារមួយ បន្ទាប់មកទៀត មុននឹងយើង ស្ទួចចេញពីទីតាំងដើម យើងបានសហការជាមួយនគរបាលការពារបេតិកភ័ណ្ឌដើម្បីសហការគ្នាដឹងឮថា វត្ថុដែលទទួលយកនេះ ដាក់នៅជិតខ្លោងទ្វារ ព្រះសិរដែលយើងរកឃើញនេះ មិនបានយកទៅទីតាំងណាទេ យើងទុកនៅការដ្ឋានផ្ទាល់ យើងត្រូវការស្វែងរក បំណែកទៀត គម្រោងយើងត្រូវជួសជុលបង្កាន់ដៃយក្យ និងទេវតាឡើងវិញ ដូច្នេះក្បាលយក្សដែលជ្រោះធ្លាក់ក្បែរនេះ បានន័យថា បំណែកដងខ្លួនក៏នៅក្បែរៗហ្នឹងដែរយើងអាចរកឃើញឡើងវិញ។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ខ្លោងទ្វារនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី ដើម្បីដំណើរការជួសជុលឡើងវិញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដែលអនុវត្ត ការងារផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com