ទាន់ហេតុការណ៍
ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ..
0

ក្រុមប្រតិភូ-អត្តពលិកកម្ពុជា ត្រូវចេញដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដាស្អែកនេះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញផ្តល់កិត្តិយស នៅក្នុងពិធីសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា នៅទីស្នាក់ការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មុនពេលដែលក្រុមប្រតិភូ-អត្តពលិកកម្ពុជាត្រូវចេញដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដាស្អែកនេះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ថ្លែងក្រោយបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្ម ដែលត្រូវដឹកនាំប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាលើ២ប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹកចូលរួមប្រកួតកីឡាអូឡាំពិកនេះមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានក្រើនរម្លឹកនូវអ្វីដែលជាការហាមឃាត់រួចរាល់ ក្នុងបរិបទថ្មីនៃការការពារកូវីដ-១៩នេះនៅក្នុងដំណើរចេញទៅដល់កន្លែងហើយការត្រឡប់មកវិញឱ្យមានសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបានលើកទឹកចិត្តយ៉ាងកក់ក្តៅបំផុត ដោយក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យប្រកួតតំណាងឱ្យជាតិ នាពេលនេះទទួលបានជោគជ័យ។ ឯកឧត្ដមបញ្ជាក់ថា “យើងដឹងហើយថា យើងទៅពេលនេះ គឺយើងទៅក្នុងនាមជាសមាជិកនៃគណៈកម្មការជាតិអូឡាំពិកនៃគណៈកម្មការអូឡាំពិកអន្តរជាតិ ដែលមានកាតព្វកិច្ចប្រទេសមួយមួយជាសមាជិកត្រូវតែបញ្ជូនកីឡាករទៅចូលរួមប្រកួតនឹងបញ្ជូនតំណាងរបស់ខ្លួនចូលរួម”។ ឯកឧត្ដមបានបន្ដថា ការប្រកួតអូឡាំពិក រៀងរាល់៤ឆ្នាំម្តងនេះ គឺសមាជិកត្រូវតែមានវត្តមាន នៅក្នុងពេលប្រកួតអូឡាំពិកនេះ។ «អ៊ីចឹងអត្ថន័យខ្លឹមសារនៃការចូលរួមនៅពេលនេះ ដូចឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថាក្រៅពីការចូលរួម ដើម្បីលើកទឹកចិត្តដល់ម្ចាស់ផ្ទះផង គឺចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ផង ហើយចូលរួមដើម្បីលើកទង់ជាតិកម្ពុជា និងជាសមាជិកថ្មីអូឡាំពិកចលនាអូឡាំពិកអន្តរជាតិ។ ទង់ជាតិយើងនៅទីនោះផង យើងមានការបង្ហាញជាការហែក្បួន ចូលរួមប្រកួតនៅក្នុងពិធីបើកមានទង់ជាតិ មានកីឡាករ មានប្រតិភូរបស់យើងផងដែរ ហើយអ្វីមួយដែលយើងចង់បានពីការប្រកួតលើកនេះ បើទោះបីជាការប្រកួតលើកនេះយើងមានការបារម្ភមួយចំនួនអំពីការចូលរួមអំពី ការឆ្លងរីករាលដោយ ក៏ប៉ុន្តែយើងត្រូវតែចូលរួមជាដាច់ខាតជាកាតព្វកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យចលនាអូឡាំពិកយើងបានភ្ជាប់ជាមួយនឹងចលនាអូឡាំពិកអន្តរជាតិជារៀងរាល់បួនឆ្នាំម្ដងនេះ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឱ្យអត្តពលិកកម្ពុជាត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យការប្រកួតឱ្យបានចាប់ផ្តើមប្រកបទៅដោយសេចក្ដីថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត គោរពម្ចាស់ផ្ទះ ព្រមទាំងគោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម ដែលធ្វើឱ្យយើងទាំងអស់គ្នាស័ក្តិសមជាប្រទេស ដែលមានសន្ដិភាព អារិយធម៌ល្អ មានសុជីវធម៌ល្អជាខ្មែរ ដែលគោរពចំពោះគោលការណ៍របស់កីឡាអន្តរជាតិ ដែលជាស្តង់ដារត្រូវគោរពទាំងអស់គ្នាទូទាំងពិភពលោក។ ឯកឧត្ដមបានឱ្យដឹងដែរថា អ្វីដែលសំខាន់សម្រាប់ប្រតិភូយើង គឺទៅដល់កន្លែងត្រូវខិតខំរៀបចំខ្លួនឱ្យមានសុវត្ថិភាពល្អ ក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ ចំពោះរឿងការដណ្តើមយកមេដាយ ឬក៏យកជ័យលាភីយើងឃើញថា សម្រាប់យើងនៅឆ្ងាយពីកម្រិតអូឡាំពិកពិភពលោកនេះ ហើយយើងសង្ឃឹមថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជានឹងអាចបំបែកកម្មខ្លួនឯង។

ជាមួយគ្នានោះ ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹកក៏សំណែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលក្រៅអំពីផ្តល់អនុសាសសន៍ណែនាំលើកទឹកចិត្តប្រកបដោយភាពកក់ក្តៅបំផុតនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់ថវិកាឧបត្ថម្ភ ក្នុងម្នាក់ៗ ៦០០ដុល្លារអាម៉េរិកផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ បានទាន់ពេលវេលា ដែលនេះគឺជាការផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជាយើង ដោយឯកឧត្តមនាយបេសកកម្មបានចាត់ទុកថា ទាំងអស់នេះ គឺជាកាយវិការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបំប៉នចិត្តសាស្ត្រកីឡា សម្រាប់អត្តពលិកកម្ពុជា ក្នុងបេសកកម្មថ្មីជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com