ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ..
0

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមគ្រូពេទ្យជួរមុខ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីជំនាញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក ថែមទាំងចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់កម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងរ៉ែ និងថាមពល បានគិតគូរពីសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កម្មករនិយោជិត និង និយោជក ដែលកំពុងធ្វើការនៅតាមបណ្តាក្រុមហ៊ុននានា ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ កន្លងមក ក៏បានរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាច្រើននាក់ កំពុងធ្វើចត្តាឡីស័កផងដែរ ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជា ចាក់ជូនដល់កម្មករនិយោជិតនិងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិត និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

នាឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ និងម៉ាស់ការពារ ដល់កម្មករដែលកំពុងធ្វើចត្តាឡីស័ក និងក៏បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបន្ថែមថវិកា ក្នុង១ប៉ុស្តិ៍ ១លានរៀល។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com