ទាន់ហេតុការណ៍
ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ..
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  បានអញ្ជើញពិនិត្យមើលដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប ស្មើនឹង ០៥បំពង់ កាលពីថ្ងៃសៅរ៍ ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានតម្រូវការខ្យល់អុកស៊ីសែនក្នុងការជួយ ស​ង្គ្រោះ​​​ដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរដោយ សារជំងឺកូវីដ-១៩ ដែលត្រូវការនូវខ្យល់​អុ​ក​ស៊ីសែនជាចាំបាច់ ។

ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែនដែលបានដំឡើងថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេ​ត្តព្រះសីហនុ វាមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោង ៣៥​ម៉ែ​​​ត្រគូបស្មើនឹង ៥បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យតាមក្រុង ស្រុកនៃខេត្តព្រះសីហនុផងដែរ ខេត្តព្រះសីហនុមានតម្រូវការចាំបាច់នូវម៉ាស៊ីនផលិតខ្យល់ អុកស៊ីសែន ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពិសេសប្រជាពលរដ្ឋដែល រងគ្រោះក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ នៅក្នុងខេត្តព្រះសីហនុ ដែលបានឆ្លងជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវការខ្យល់អុកស៊ីសែន ។

លោកបានបញ្ជាក់ថា កន្លងមកមន្ទីរពេទ្យត្រូវទៅដឹកខ្យល់អុកស៊ីសែននៅរាជធានីភ្នំពេញ ហើយត្រូវចំណាយពេលវេលាច្រើន និងជួបហានិភ័យជាច្រើន ថែមទៀត ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានធ្វើការណែនាំក្រុមគ្រូពេទ្យខិតខំយកចិត្តទុកដាក់ថែទាំ រក្សាម៉ាស៊ីនថ្មីនេះឱ្យបានល្អ ដើ​​​​​ម្បីប្រើប្រាស់បានយូរបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសក្នុងការជួ​យ​ស​ង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវ ការចាំបាច់នូវខ្យល់​អុ​កស៊ីសែន និងខិតខំបន្ថែមទៀតក្នុងការជួយពិនិត្យព្យាបាលអ្នកជំងឺទូទៅក៏ដូចជាអ្នកជំងឺកូវីដ-១៩ ដែលបានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យ ។

ម្យ៉ាងទៀតម៉ាស៊ីនផលិតខ្យល់អុកស៊ីសែននេះជួយសម្រួលការខ្វះខាតខ្យល់អុកស៊ីសែន ក្នុងការជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា និងសូមជូនពរដល់ក្រុមគ្រូពេទ្យរបស់យើងទាំងអស់គ្នាទទួលបានជោគជ័យក្នុងបេសកកម្មជួយពិនិត្យព្យាបាលអ្នកជំងឺទូទៅ ជាពិសេសអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com