ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជារំពឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លានដូសថែមទៀតនឹងមកដល់កម្ពុជាក្នុងខែមិថុនានេះដែរ បន្ទាប់ពីវ៉ាក់សាំង១លានដូសត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា

រាជធាភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា កម្ពុជារំពឹងថា នឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លានដូសបន្ថែមទៀត ដែលនឹងដឹកមកដល់កម្ពុជាក្នុងខែមិថុនានេះផងដែរ បន្ទាប់ពីវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត ដែលក្នុងនោះមាន វ៉ាកសាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ដែលជាជំនួយឥសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះពិសេសនោះ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានវត្តមានក្នុងពីធីទទួលការមកដល់នៃវ៉ាសាំង ចំនួន១លានដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ថ្ងៃនេះកម្ពុជាបានទទួលវ៉ាក់សាំង ៥០ម៉ឺនដូសពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៥០ម៉ឺនដូសទៀតពីក្រុមហ៊ុនស៊ីណូហ្វាម ព្រមទាំងសម្ភារបរិក្ខារផ្សេងៗទៀត ដូចជា ស៊ីរ៉ាង និងម្ជុល សម្រាប់បម្រើឱ្យការងារចាក់វ៉ាក់សាំង ដែលជាជំនួយឥសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការបានឱ្យដឹងបន្តថា ប្រសិនបើគ្មានការប្រែប្រួលទេ យើងរំពឹងថានៅថ្ងៃទី១២ ខែមិថុនាខាងមុខ យើងនឹងទទួលវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញចំនួន ១លានដូសពីក្រុមហ៊ុនស៊ីណូហ្វាម និងថ្ងៃទី១៩ ខែមិថុនា កម្ពុជានឹងទទួលចំនួន ១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ផងដែរ។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជាក៏បានបញ្ជាទិញរួចហើយ នូវវ៉ាក់សាំងចំនួន៤លានដូសផ្សេងទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម ចំនួន៤លានដូសដូចគ្នាផងដែរ។ ប៉ុន្ដែមកទល់ពេលនេះ គិតត្រឹមខែមិថុនា កម្ពុជាទើបទទួលបាន១លានដូសនៅឡើយ ដូច្នេះនៅសល់ក្នុងកិច្ចសន្យា ចំនួន៣លានដូសបន្ថែមទៀត នៅក្រុមហ៊ុនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ៣លានដូសដូចគ្នា។ លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែធាតុពិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលចិន ដើម្បីជួយសម្រួលក្នុងផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ។

ពាក់ព័ន្ធជាមួយវ៉ាក់សាំងដែលទើបមកដល់ នឹងត្រៀមមកដល់នៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែមិថុនាខាងមុខនោះ ត្រូវបានលោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា នឹងសម្រុកចាក់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលក្នុងផែនការរបស់គណៈកម្មការចំពោះកិច្ច នឹងចាក់ឱ្យអស់នៅក្នុងអំឡុងចុងខែមិថុនាខាងមុខនេះ ទើបបន្ដទៅខេត្តកណ្ដាល និងទីប្រជុំជនមួយចំនួនទៀត ហើយក្នុងផែនការរបស់រាជរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នឹងពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់ ពិសេសខេត្តដែលមានរោងចក្រច្រើន។ ដោយឡែកកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារមួយឃ្លានៅលើការបញ្ចេញមតិ តាមរយៈទំព័រហ្វេសប៊ុកផេកចម្រៀងគ្រួសារខ្មែរ ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយថា «ប្រទេសយើងក្រ តែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»។

គួរបញ្ជាក់ថាគិតមកដល់ថ្ងៃទី ០៨ ខែ មិថុនានេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួនជាង ៧លានដូសរួចហើយ ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២លាន២សែនដូស វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ៤លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(AstraZeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤ ០០០ដូស។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនជាង២លាន៧សែននាក់ ស្មើនឹងជាង ២៧ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងរួចរាល់ហើយដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com