ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

តើយុត្តិធម៌ដែរឬទេសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់សហគមន៍អូរខ្សាច់ភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ!??

 

#តើយុត្តិធម៌ដែរឬទេសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់សហគមន៍អូរខ្សាច់ភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ!??

#ប្រភពពីបងប្អូនប្រជាពលរដ្ឋនៅភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវបានអោយដឹងថា ពួកគាត់កំពុងតែរងភាពអយុត្តិធម៌ជាទីបំផុត ដោយត្រូវអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុលោកឡា ប៊ុនហួន ចេញសេចក្តីសម្រេចចុងក្រោយឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះធ្វើការចាកចេញនិងរុះរើលំនៅដ្ឋានផ្ទះសម្បែងដែលមានជាយូរលង់ណាស់មកហើយឲ្យបានមុនថ្ងៃទី 22 ខែសីហាឆ្នាំ2022 នេះជាកំហិត។ ប្រជាពលរដ្ឋកំពុងរងទុក្ខដោយក្រុមមនុស្សមានអំណាចនិងមានប្រាក់ធ្វើទុកបុកម្នេញអស់រយៈពេលជាង20 ឆ្នាំមកហើយនោះ បានលើកឡើងថាលោកឡា ប៊ុនហួនអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុសម្រេចរឿងនេះហាក់បីដូចជាមានអ្វីនៅពីក្រោយខ្នង ព្រោះថារាល់ការសម្រេចចុះ

អនុវត្តសាលដីកាលេខ៤៥៨ឆ ចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៤របស់តុលាការកំពូល គឺលោកធ្វើហាក់បីដូចជាធ្វើសម្រាប់តែផលប្រយោជន៍បុគ្គលតែម្នាក់ដែលកំពុងតែរំលោភជិះជាន់កេងប្រវ័ញ្ចប្លន់យកដីប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍អូរខ្សាច់ភូមិ 4 រាប់សិបគ្រួសារនោះ ហើយមិនបានខ្វល់ពីទុក្ខវេទនាទឹកភ្នែកហូរជ្រែកនៃផែនភសុធានៅលើដែនភ្នំនៃឃុំអូរត្រេះនោះឡើយ។ #ឱយុត្តិធម៌អើយតើអ្នកមានសម្រាប់អ្នកក្រដែរឬទេ?

#ឪយុត្តិធម៌អើយតើអ្នកអាចផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រទាំងនោះដែរឬទេ?ប្រជាពលរដ្ឋលោកបានបន្តទៀតថា ពួកលោកទាំងចាស់ទាំងក្មេងដែលមានសមាជិកគ្រួសាររាប់រយនាក់កំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងទទូលនូវភាពអយុត្ដិធម៌ពីសំណាក់លោកឡា ប៊ុនហួនអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ដោយលោកពុំបានគិតអំពីសុខទុក្ខវេទនារបស់ប្រជាពលរដ្ឋពួកគាត់ឡើយ ព្រោះលោកគិតតែបំពេញនូវ

បំណងនៃមហិច្ឆតាជូនជនល្មមរំលោភយកដីរបស់ពួកគាត់តែប៉ុណ្ណោះ! ពូគាត់បានលើកឡើងបន្តទៀតថានេះមិនមែនជាលើកទីមួយនោះទេដែលលោកឡា ប៊ុនហ៊ួនចិញ្ចឹមចិត្តធ្វើបាបប្រជាពលរដ្ឋ បំពេញបំណងនៃមហិច្ចិតាលោភលន់ បំពានអ្នកក្រជួនបុគ្គលតែម្នាក់។ពីមុនមានលោកប៉ុន សារឿន ក្រោយ ប៉ុន សារឿនស្លាប់ ពេលនេះចេញលោក គីម ចាន់នីម្តង។

ប្រសាសន៍របស់ប្រជាពលរដ្ឋទាំងនោះលោកបានឱ្យដឹងទៀតថា លោកធ្វើការស្នើសុំទៅរដ្ឋបាលសាលាខេត្តព្រះសីហនុ សូមឲ្យបង្កើតគណៈកម្មការវាស់វែងឲ្យបានត្រឹមត្រូវនៅលើដីនោះដែលប្រជាពលរដ្ឋលោកអះអាងថាការអនុវត្តនេះគឺខុសទីតាំងដីហើយហើយបើរកឃើញថាដីដែលពួកគាត់រស់នៅកាន់កាប់ជាង ៤០ឆ្នាំមកហើយនោះគឺជាដីរបស់បុគ្គលដែលបំពានប្លន់យកនោះពួកគាត់នឹងសុខចិត្តរុះរើផ្ទះសម្បែងចុះចេញពីដីនោះដោយគ្មានតវ៉ានោះទេ។ តែផ្ទុយទៅវិញការស្នើសុំនោះត្រូវបានសាលាខេត្តធ្វើសេចក្តីជួនដំណឹងក្រោមហេតុផលថារឿងនេះ គឺនៅលើដែនសមត្ថកិច្ចរបស់តុលាការ។
គ្រាន់តែលិខិតរបស់សាលាខេត្តព្រះសីហនុទៅដល់ដៃរបស់លោកឡា ប៊ុនហ៊ួនភ្លាម លោកឡា ប៊ុនហួន មិនបង្អង់យូរបានចេញសេចក្តីជំរាបដំណឹងក្នុងការអនុវត្តចុងក្រោយបង្អស់មកភ្លាមៗតែម្ដងក្នុងសេចក្តីនោះលោកឡា ប៊ុនហួនបានប្រាប់ថាមន្ត្រីជំនាញនៃសុរិយោដីស្រុកស្ទឹងហាវបានដឹកនាំកម្លាំងជំនាញចុះវាស់វែង៣ លើករួចហើយៗបានរកឃើញថាដីនោះគឺជាដីរបស់ឈ្មោះ គីម ចាន់នី សូមបញ្ជាក់ផងដែរថាកាលពីមុនគឺឈ្មោះប៉ុន សារឿន ជាអ្នកប្ដឹងយកដីនេះអស់ជិត 20 ឆ្នាំប៉ុន្តែពុំបានសម្រេចក្រោយមកគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅស្រាប់តែពេលនេះមានប៉ុន សារឿនទី2 ចេញមុខមកអះអាងថាជាដីរបស់ខ្លួនទៅវិញ គឺឈ្មោះលោក គីម ចាន់ន្នីនេះតែម្តងប្រជាពលរដ្ឋលោកបានអះអាងនិងបដិសេធទាំងស្រុងថាប្រជាពលរដ្ឌពុំដែលមានឃើញមន្ត្រីជំនាញសុរិយោដីស្រុកស្ទឹងហាវណាម្នាក់មកធ្វើការវាស់វែងដូចដែលលោកឡា ប៊ុនហួន បានលើកឡើងនៅក្នុងសំណេររបស់លិខិតជូនដំណឹងចុងក្រោយនោះឡើយ គឺជាការភូតកុហកទៅដល់មហាជនទូទៅទាំងស្រុង។
#នៅពេលនេះប្រជាពលរដ្ឋលោកនៅតែសុំទទូចអង្ករទៅដល់ឯកឧត្តម គួចចំរើន និងក្រសួងពាក់ព័ន្ធទាំងអស់សូមមេត្តាផ្ដល់នូវភាពយុត្តិធម៌ជូនប្រជាពលរដ្ឋពួកគាត់ក្រោមរូបភាពបង្កើតគណៈកម្មាធិការចម្រុះត្រួតពិនិត្យវាស់វែងជាក់លាក់លើទីតាំងដីមុនសម្រេចអនុវត្តបង្គាប់ឲ្យចាកចេញពីលំនៅដ្ឋាននិងរុះរើផ្ទះសម្បែង ជូនប្រជាពលរដ្ឋពួកគាត់ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ កុំឲ្យមានមនុស្សអាងអំណាចអាងទឹកប្រាក់បក្ខពួកនិយមសមគំនិតគ្នាកេងប្រវ័ញ្ចជិះជាន់ធ្វើបាបប្រជាពលរដ្ឋក្រីក្រទន់ខ្សោយដូចនេះ។

 

#ប្រជាពលរដ្ឋនៅក្នុងភូមិ 4 ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុសូមអំពាវនាវដល់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ឯកឧត្តមប្រធានសាលាដំបូងខេត្តព្រះសីហនុ និងឯកឧត្តម កើត រិទ្ធិរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាពិសេសបំផុតដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានោះគឺ# សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខជូនប្រជាពលរដ្ឋគ្រប់ទិសទីក្នុងតំបន់មិនថាទីជិតឬឆ្ងាយទីក្រុង ជនបទដាច់ស្រយាលនោះសម្ដេចទំាងធ្វេ លោកតែងផ្ដល់នូវចិត្តមេត្តាធម៌ជួយសង្គ្រោះសត្វលោកដែលកំពុងរងគ្រោះជានិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com