នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា អនុប្រធានទី១
ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល ចូលរួមរំលែកទុក្ខនិងនាំយកអំណោយរួមទាំងថវិការបស់ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធានទី១ ជូនគ្រួសារចំនួន៦ ដែលមានសមាជិកទើបសម្រាលកូន ដោយទទួលបាន:
-អង្ករ០១បាវ = ៥០គ.ក្រ
-ថវិកា = ១០០,០០០៛
-ជូនក្រុមការងារភូមិ២០០,០០០៛
សរុបជាថវិកាចំនួន១,៧០០,០០០៛។






