ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

រដ្ឋបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ..

រដ្ឋបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ..

ខេត្តកណ្តាល៖ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដើម្បីពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាពបរិស្ថាន អនាម័យ និងពិនិត្យការរៀបចំកិច្ចការត្រៀមលក្ខណៈសម្បត្តិតាមសូចនាករសំខាន់ៗ ទាំង៨ ក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ ការចុះពិនិត្យនេះគឺដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ មណ្ឌលសុខភាព គឺជាកន្លែងការផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងអ្នកជំងឺ គឺត្រូវតែរក្សានូវអនាម័យខ្ពស់ក្នុងការពិនិត្យព្យាបាលពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ការបង្ការការឆ្លងរោគនានា ដូច្នេះអនាម័យនៅតែជាភាពចម្បងមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ដបន្ថែម។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ មណ្ឌលសុខភាព មានសោភ័ណភាពស្អាត និងការរៀបចំតុបតែងក្នុងបរិវេណជុំវិញមណ្ឌល ពិសេសមានអនាម័យល្អគ្រប់ទីតាំងដែលខ្លួនបម្រើសេវាជូនប្រជាពលរដ្ឋ កន្លែងអ្នកជំងឺចូលទៅទទួលសេវា ហើយបុគ្គលិកសុខាភិបាលមានភាពរួសរាយរាក់ទាក់ និងមានសមត្ថភាព ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលនៃមណ្ឌលសុខភាពសំរោងធំ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ និងស្មារតីសាមគ្គីភាពផ្ទៃក្នុង។

សូមបញ្ជាក់ថា៖ មណ្ឌលសុខភាពសំរោងធំ ជាជ័យលាភីលេខ១ ថ្នាក់ស្រុក និងបានជាប់ជ័យលាភីឆ្នើមក្នុងចំណោម Top២ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យសុខាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com