នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីផ្សព្វផ្សាយការងារចាំបាច់មួយចំនួន នៅបន្ទប់ប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។







