នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយ-នាយរងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើរបាយការណ៍៩ខែ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។







