សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន ឥន្រ្ទីផ្លើស ញូស៍ ដែលបានផ្សព្វផ្សាយវីដេអូ អមដោយខ្លឹមសារថា៖ ដាយត្រីរបស់ជនជាតិវៀតណាម កំពុងតែធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងភូមិសាស្រ្ត ស្រុកលើកដែក ខេត្តកណ្តាល។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកស្នងការរងទទួលផែនកការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវបង្រ្កាបករណីខាងលើជាបន្ទាន់៖
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០:១២នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ៖
-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក ដឹកដោយលោក នូវ វ៉ាន់ណូ អភិបាលរងស្រុកលើកដែក។
-កម្លាំងសង្កាត់រដ្ឋបាលជលផលស្រុកលើកដែក ដឹកនាំដោយលោក មាស សាន់
-កម្លាំងនគរបាលវរ:៦០៥ ដឹកនាំដោយលោក គឹម ស្រៀង មេបញ្ជាការវរៈ៦០៥។
-កម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក ដឹកនាំដោយ លោក វរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក។
-អាជ្ញាធរមូលដ្ឋាន លោក ព្រិល ម៉ុង ស្មៀនឃុំក្អមសំណ។
+សរុបកម្លាំងចូលរួម ៣៥នាក់ ដើម្បីចូលរួមបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ចំនួន ០៤ ទីតាំង រួមមាន៖
-ទីតាំងទី១.២ ក្បាលហុង (លូខ្នាតធំ) ទំហំទទឹង មាត់ដាយដាក់ត្រី 10 ម៉ែត្រ ជំរៅ 2.5ម៉ែត្រ ប្រវែង 25ម៉ែត្រ ក្រឡាមង 0.15cm ទៅ 0.45cm។ មានម្ចាស់ ឈ្មោះ វ៉េ សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជានេសាទ មានទីលំនៅ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
-ទីតាំងទី៣ ចំណុចស្ពានឆ្លងផ្លូវ ទំហំ មាត់ដាយដាក់ត្រី ទទឹង15ម៉ែត្រ ជំរៅ 2.5 ម៉ែត្រ ប្រវែង 35ម៉ែត្រ ក្រឡាមង 0.15cm ទៅ 0.45cm ។ មានម្ចាស់ឈ្មោះ ដុស ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជានេសាទ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ (មិនមានវត្តមាននៅកន្លែងកើតហេតុទេ) ។
-ទីតាំងទី៤ ចំណុចស្ពានឆ្លងផ្លូវ ទំហំមាត់ដាយដាក់ត្រី ទទឹង15ម៉ែត្រ ជំរៅ2.5 ម៉ែត្រ ប្រវែង 35ម៉ែត្រ ក្រឡាមង 0.45cm ទៅ 0.15 cm ។ មានម្ចាស់ឈ្មោះ ជ វ៉ាងលី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជានេសាទ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ។ (មិនមានវត្តមាននៅកន្លែងកើតហេតុទេ)។
+លទ្ធផលទទួលបានដូចខាងក្រោម ៖
-បានកម្ទេចចោលនៅកន្លែង ដាយដាក់ត្រីលិញចំនួន ៤មាត់ សរុប ទទឹង ៥០ម៉ែត្រ បណ្ដោយ ១២០ម៉ែត្រ ។
-ធុងសាំងចំនួន ០៤ធុង ។
-លែងត្រីចូលទៅក្នុងទឹកប្រហែល ១២០គីឡក្រាម។
+ចំណាត់ការ៖
-ក្រុមការងារសមត្ថកិច្ចជំនាញបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ប្រជានេសាទចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វ៉េ សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ
២-ឈ្មោះ ដុះ ថា ភេទប្រុស អាយុ៤៤ឆ្នាំ
-ឱ្យបញ្ឈប់សកម្មភាព ដាក់ដាយខុសច្បាប់ ពេលរដូវហាមឃាត់ និងធ្វើការនេសាទដោយខុសច្បាប់ បន្តទៅទៀត បើសិនថ្ងៃក្រោយនៅតែបន្តសកម្មភាពទៀតនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
(ចំណែកឈ្មោះ ជ វ៉ាងលី មិនមានវត្តមាននៅកន្លែងកើតហេតុ)។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!







