ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

ឯកឧត្តម ហ៊ុន ម៉ានី៖ ពានរង្វាន់ ASEAN Prize 2025 គឺជាពានរង្វាន់របស់សមាជិក សមាជិកា គ្រប់ៗរូបដែលបានចូលរួមក្នុងបុព្វហេតុរបស់ ស.ស.យ.ក..

ឯកឧត្តម ហ៊ុន ម៉ានី៖ ពានរង្វាន់ ASEAN Prize 2025 គឺជាពានរង្វាន់របស់សមាជិក សមាជិកា គ្រប់ៗរូបដែលបានចូលរួមក្នុងបុព្វហេតុរបស់ ស.ស.យ.ក..

ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកត់សម្គាល់ពីការវិវត្តមុខមាត់យ៉ាងឆាប់រហ័សនៃខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស.ស.យ.ក. ខេត្តកំពត ក្នុងពេលបច្ចុប្បន្ន។ ផ្សារភ្ជាប់នឹងការកត់សម្គាល់ខាងលើឯកឧត្តមបានយកឱកាសនេះ ថ្លែងអំណគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលជានិច្ចកាលតែងតែចូលរួមការងារសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗជាពិសេសចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីមោទនភាពជាតិនាពេលកន្លងមករហូត ស.ស.យ.ក. បានទទួលពានរង្វាន់ ASEAN Prize 2025 ។

លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេចពីអត្ថន័យនៃពានរង្វាន់ ASEAN Prize ដែលជាពានរង្វាន់ចំណាត់ថ្នាក់ខ្ពស់មួយក្នុងតំបន់មួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៨មកម្លេះ ហើយជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ផ្សេងៗជាច្រើនដែលទទួលស្គាល់ភាពល្អឥតខ្ចោះនូវសមិទ្ធផលនានាដែលចូលរួមអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ស្មារតីអាស៊ាន។ ពានរង្វាន់នេះគឺសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ។

ជាកិច្ចបញ្ចប់ឯកឧត្តម បានរំលេចបន្ថែម និងអំពាវនាវដល់ប្រជាជនខ្មែរទូទាំងប្រទេស សូមបន្តគាំទ្រប្រធានទី១ គឺ សម្តេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះមានព័ត៌មានប្រមាថពីប្រជាជនមួយចំនួនតូចរបស់ប្រទេសជិតខាង។ ក្នុងនាមជាប្រជាជនខ្មែរផង ជាយុវជនបន្តវេនផង និងជាសមាជិករបស់ ស.ស.យ.ក. ផងយើងគប្បីបង្ហាញពីការគាំទ្រ និងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិជាពិសេសការពារកិត្តិយសរបស់ឥស្សរៈជនប្រវត្តិសាស្រ្ត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com