ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល..

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល..

 

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា វគ្គបំប៉ននេះរៀបចំឡើង ក្នុងគោលបំណងចំនួន៣ ៖
-ទី១: ដើម្បីពង្រឹងកម្លាំងប្រជាការពារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមសហការជាមួយនគរបាល ព្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដែលពេលនេះកំពុងប្រឈមនឹងការខ្វះខាតកម្លាំងខ្លាំង ដោយមានការចូលនិវត្តន៍ជាគំហុក។
-ទី២: ដើម្បីអោយប្រជាការពារទាំងអស់មានវិន័យ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាការគ្រងឯកសណ្ឋានអោយបានត្រឹមត្រូវ ដោយយើងដឹងហើយថាប្រជាការពារពុំមានឯកសណ្ឋានណាមួយច្បាស់លាស់នោះទេ។
-ទី៣: ដើម្បីអោយមានការយល់ដឹងអំពីតួនាទី ភារកិច្ច សិទ្ធិ និងសារៈសំខាន់របស់ប្រជាការពារ និងអនុវត្តអោយបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពប្រជាការពារ។ មិនតែប៉ុណ្ណោះវគ្គនេះយើងបានបញ្ជូលជំនាញសំខាន់ៗចំនួន៥ទៀតដែលបម្រើដល់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន មានដូចជាជំនាញចរាចរណ៍ផ្លូវគោក ព្រហ្មទណ្ឌស្រាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អត្តសញ្ញាណបណ្ណ័ និងជំនាញប្រឆាំងគ្រឿងញៀន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com