ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី..

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី..

 

នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសលទ្ធផលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» នៅមជ្ឈមណ្ឌលម៉ានី (អគារThe Kampus)។ កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស.ស.យ.ក. លោកនាយក លោកគ្រូអ្នកគ្រូ ជនបង្គោល និងសិស្សនុសិស្សដែលជាបេក្ខជនចូលរួមប្រកួត។

កម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជាដើម្បីត្រៀមប្រែក្លាយជាសសរទ្រូងនៃប្រទេសជាតិ។ កម្មវិធីនេះបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ព្រមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាកម្មវិធីមនសិការពលរដ្ឋល្អ នេះបានផ្លាស់ប្ដូរនូវទស្សនៈ សមត្ថភាព នៃភាពជឿជាក់ បណ្ដុះនូវការធ្វើការងារជាក្រុមសង្ឃឹមថាសិស្សានុសិស្ស និងកាន់តែខិតខំ ពង្រឹងនូវសម្ថភាព ជំនាញ បន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួន ឱ្យក្លាយជា ជលករមួួយចូលរួមជួយប្រទេសជាតិ ក្នុងការប្រកួតប្រជែងទាំងថ្នាក់តំបន់និងអន្ដរជាតិ ព្រមទាំងខិតខំព្យាយាមរក្សានូវនិរន្ដរភាពនៃកម្រង ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ សង្គមជាតិប្រកបដោយមនសិការការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា តាមរយៈការប្រកួតអនុវត្តគម្រោងរបស់សិស្សានុសិស្សថ្នាក់ទី១០ និងទី១១ មកពី ១២ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន បានរកឃើញក្រុមគំរូចំនួន ២៤ក្រុមដែលនឹងត្រូវប្រកួតគ្នាដណ្តើមជ័យលាភី ក្រុមឆ្នើម និងក្រុមល្អ នៅវគ្គផ្តាច់ព្រ័ត្រនេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com