អធិការក្រុងតាខ្មៅ លោក វរសេនីយ៍ឯក យី វណ្ណដា បានឧបត្ថម្ភកង់មួយគ្រឿងដល់ក្មួយស្រីពីរនាក់បងប្អូនសម្រាប់….
ក្មួយស្រីទាំងពីរនាក់បងប្អូនតែងតែដើរទៅសាលារៀនជិត២គីឡូជារៀងរាល់ថ្ងៃ ។
ដោយឃើញពីការលំបាករបស់ក្មួយស្រីទាំងពីរ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនិងលោក លោកស្រី អធិការរង បានឧបត្ថម្ភនូវកង់មួយគ្រឿងសម្រាប់ក្មួយស្រីដើម្បីប្អូនទៅរៀននិងសម្ភារះសិក្សាមួយចំនួនផងដែរ ។
សូមបញ្ជាក់ថាក្មួយស្រីទាំងពីរគឺរៀននៅសាលាបឋមសិក្សាព្រែកតាពៅ ហើយបានដឹកដៃប្អូនដើរកាត់អធិការដ្ឋាននគរបាលក្រុងតាខ្មៅរាល់ថ្ងៃ ។






