ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា..
0

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត

ខេត្តកណ្តាល៖ តបតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្តាល ដែលបានស្មើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួយរកវិធីដោះស្រាយដើម្បីរំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ជាពិសេសនៅចំហៀងសាលាខេត្តចាស់ ចុះមកមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដែលតែងតែមានការជនលិច នៅពេលមានភ្លៀងធ្លាក់ម្ដងៗ។ នៅរសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៥នេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត។

លោក បូរី វង្សសានិត្យ បានមានប្រសាសន៍ថា កន្លងមកឱ្យតែមានភ្លៀងធ្លាក់ យើងតែងតែឃើញថា មានទឹកដក់ និងជនលិចនៅតាមផ្លូវ និងចំហៀងសាលាខេត្តជាប្រចាំ ដោយសារតែទីនេះមានប្រព័ន្ធលូចាស់ ដែលមានអាយុកាល ២៥ឆ្នាំមកហើយ ហើយលូនេះថែមទាំងមានមុខកាត់តូចតែ ៦តឹក បើគិតមកដល់ពេលនេះ សម្រាប់ការអភិវឌ្ឍន៍ និងចំនួនប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ មានការលក់ដូរក៏ច្រើន ទើបធ្វើឱ្យប្រព័ន្ធលូនេះមានលក្ខណៈមិនសមស្រប បើប្រៀបជាមួយការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ។

លោកប្រធានមន្ទីរសាធារណការ បានបន្ថែមថា ចំពោះបញ្ហារំដោះទឹកនេះ រដ្ឋបាលខេត្តក៏បានគិតគូរដើម្បីដាក់លូថ្មីផងដែរ តែក្នុងពេលចំពោះមុខដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ មន្ទីរសាធារណការ បានធ្វើការកែសម្រួលច្រកចេញប្រវែង ២៤ម៉ែត្រ ចាប់ផ្ដើមចេញពីរីហ្គែរធំធ្វើបណ្ដាញថ្មីដែលមានមុខកាត់ ១ម៉ែត្រ និងធ្វើមាត់ឈ្នាងចេញទៅស្ទឹង ហើយថែមទាំងធ្វើការកែសម្រួលគម្របលូ និងទរបង្ហូរទឹកតាមបណ្ដោយផ្លូវជាតិលេខ២ ចំហៀងសាលាខេត្តចាស់ ដែលជាទីតាំងមានការលក់ដូរប្រកបអាជីវកម្មច្រើន ជាហេតុធ្វើឱ្យបិទមុខទឹកមិនឱ្យចូលក្នុងរីហ្គែរ។ ដូច្នេះយើងត្រូវការកាយស្ដារឡើងវិញរៀបចំទរ បង្ហូរទឹកថ្មី និងរៀបចំក្បាលរីហ្គែរថ្មីប្រមាណ ៤០ក្បាលវីហ្គែរបន្ថែមទៀត សំដៅជួយពន្លឿនការបង្ហូរទឹកចូលលូឆាប់អស់ពីតួថ្នល់ កុំឱ្យមានការលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់រួច។

លោកប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ការងារចំពោះមុខនេះគឺយើងធ្វើការតិចតួចទេ តែជាការងារសំខាន់ដែលអាចជួយដោះស្រាយបញ្ហាជនលិចក្នុងពេលរដូវវស្សានេះបាន។ ការងារបន្ទាប់ទៀតនោះ មន្ទីរនឹងរៀបចំផែនការសិក្សាឱ្យបានជាក់លាក់ ក្នុងការដូរលូចាស់ចេញ ហើយដាក់លូថ្មីដែលមានទំហំធំស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ការងារនេះគឺមន្ទីរបានសិក្សាមួយជំហានរួចហើយ គ្រោងដាក់សំណើនេះជូនឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ និងណែនាំបន្ថែមតែប៉ុណ្ណោះ។

នាឱកាសនោះដែរលោកប្រធានមន្ទីរសាធារណៈការ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដោយផ្លូវដែលមានប្រព័ន្ធបណ្ដាញលូ សូមមេត្តាជួយសហការសំអាត កុំបោះចោលសំរាមថង់ប្លាស្ទិកចូលក្នុងបណ្ដាញលូ។ សូមជួយសំអាតដីក៏ដូចជាសំរាមដែលនៅតាមមាត់លូជាប្រចាំ ជៀសវាងដាច់ខាត់កុំយកសំរាមទម្លាក់ចូលក្នុងមាត់លូ ដែលជាហេតុបណ្ដាលឱ្យមានការកក់ជនលិចបន្តទៀត មានតែការចូលរួមសម្អាតទាំងអស់គ្នាទេ ទើបធ្វើឱ្យទីក្រុងរបស់យើងមានអនាម័យ និងបរិស្ថានល្អ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com