ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ.. ==> ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ.. ==> ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានីយបូមទឹកក្នុងក្រុងតាខ្មៅ.. ==> ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំសម្របសម្រួលបញ្ចប់រឿងបានចំនួន​ ៤៦​ ករណី.. ==> រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា..
0

ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ

ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅតំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យបានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅនេះ គឺជាទីតាំងដែលមានសក្ដានុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរមកពិសាខាពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយដល់អាជីវករយើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរណ៍របស់យើងឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញតែមួយពេលនេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបានការចំណេញជារៀងរហូត។

មានជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អធិការនគរបាលស្រុក ត្រូវដាក់កម្លាំងប្រចាំការនៅស្នាក់ការរមណីយដ្ឋាន ដោយសហការជាមួយប្រជាការពារឃុំ ប្រចាំការសម្រាប់មើលការខុសត្រូវ ដោយធ្វើឱ្យកន្លែងនេះជាពហុវិស័យ ដោយត្រូវដោះស្រាយគ្រប់ទាំងការងារសន្តិសុខ ការផ្ដល់ព័ត៌មានសម្រាប់ទេសចរណ៍ ការដោះស្រាយបញ្ហាមួយចំនួនជាមួយអាជីវករផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com