ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ក្រុម​ការងារ​បច្ចេកទេស​ និង​អាជ្ញាធរមូលដ្ឋាន ត្រូវ​ខិតខំយកចិត្តទុកដាក់​ផ្សព្វផ្សាយ​ ពន្យល់​ប្រជាពលរដ្ឋ​ អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និង​ការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង អោយបានយល់ច្បាស់បន្ថែមទៀត

ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ក្រុម​ការងារ​បច្ចេកទេស​ និង​អាជ្ញាធរមូលដ្ឋាន ត្រូវ​ខិតខំយកចិត្តទុកដាក់​ផ្សព្វផ្សាយ​ ពន្យល់​ប្រជាពលរដ្ឋ​ អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និង​ការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង អោយបានយល់ច្បាស់បន្ថែមទៀត

ការស្នើនេះធ្វើឡើង នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិនិត្យការអនុវត្តការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ត ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអន្តរក្រសួង កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បន្តថា៖ យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងនូវព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការដោះស្រាយ ហើយចាត់ទុកថាកិច្ចការទាំងនេះគឺជាកិច្ចការដែលសំខាន់ និងមានអាទិភាពជាងគេមួយដែលត្រូវតែខិតខំរួមគ្នាដោះស្រាយឱ្យគម្រោងព្រែកជីកនេះទទួលបានជោគជ័យ ដើម្បីទុកជាស្នាដៃជាប្រវត្តិសាស្ត្រនៅថ្ងៃអនាគត។ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ ការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង ធ្វើយ៉ាងណាឱ្យទទួលបានការឯកភាពព្រមព្រៀងពីបងប្អូនប្រជាពលរដ្ឋម្ចាស់ដីទាំងអស់ដែលរងផលប៉ះពាល់ពីគម្រោង។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ ការកសាងគម្រោងព្រែកជីកហ្វូណនតេជោនេះគឺជាការកសាងសមិទ្ធផលដែលជាប្រវត្តិសាស្ត្រ ដោយមិនត្រូវឱ្យមានការរំខានពីបុគ្គលអគតិណាមួយឡើយ ហើយយើងក៏មិនត្រូវប៉ះពាល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋណាមួយដែរ ហើយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគម្រោងនេះនឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលដោយសមស្រប ធ្វើយ៉ាងណាឱ្យដំណើរការកសាងគម្រោងរបស់យើងដំណើរការដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០ គីឡូម៉ែត្រ គឺចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ចំពោះការសាងសង់ ផ្លូវទឹកនេះមាន ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅ នាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com