ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង!
0

មេ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​ឈ្មោះ រិទ្ធិ និង ឈ្មោះ ភារម្យ កំពុង ប្រមូល​ឈើ​មក​ភូមិ​ម្ពៅ​ដឹកជញ្ជូន​យ៉ាងសកម្ម​យកទៅលក់​ប្រទេស​វៀតណាម​យ៉ាង​រលូន​

ខេត្ត​មណ្ឌល​គី​រី ៖ បន្ទាប់​ពី​ថ្នាក់​ជាតិ​បាន​ធ្វើ​ការចុះ​បង្ក្រាប​នៅ​បទល្មើស​ធនធានធម្មជាតិ​បាន​មួយរយ​:​តែប៉ុណ្ណោះ ។ នាពេល​បច្ចុប្បន្ន​នេះ បទល្មើស​ព្រៃឈើ​កើន​ហក់​ឡើង​ដូច​ទឹកជំនន់​បាក់​ទំនប់​។ ដោយ​រាល់ថ្ងៃ ក្រុម​ឈ្មួញ​ម្នាក់ៗ​រីកមុខ​ដូច​គ្រាប់​ជី និង​និង​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ជា​ថ្នូរ​និង​ការ​ចំណូល​ចូល​ក្នង​ហោប៉ៅ​។ រីឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​មន្ត្រី​ជំ​នាយ​ពាក់ព័ន្ធ​ហាក់បីដូច​ត្រូវ​ថ្នាំ​បំពុល​សត្វ​។​

​យោងតាម​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​បានបញ្ជាក់ យ៉ាងច្បាស់​ថា នៅ​ពេល​ថ្មីៗ​នេះ​មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​បទល្មើស​ព្រៃឈ​ចាស់វស្សា​ពីរ​រូប​ក្នុង​ខេត្ត​មណ្ឌល​គី​រី​កំពុង​ក្រៀង គរ​ពលរដ្ឋ​និង​បក្ខពួក របស់​ខ្លួន​ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នៅត្រង់ចំណុច ភ្នំ ព្រិច ក្នុងភូមិ ម្ពៅ ស្រុក កោះ ញ៉ែ ក និង​ស្រុក​ពេជ្រា​ដា​ក្នុង​ជម្រក​ដែន​អភិរ​ក្ស​សត្វព្រៃ យ៉ាង​រលូន​មិន​មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ណា​ម្នាក់​ឡើយ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​មេ​ឈ្មួញ​ឈើ ឈ្មោះ​( រិទ្ធិ )​និង ឈ្មោះ ( ភារម្យ )​ទើប​ដឹក​ជញ្ជូន​បទ​ល្មេី​ស​ផល​អនុផល​ព្រៃឈើ​ដែល​ជា​បទល្មើស​សេដ្ឋកិច្ច​ធនធានធម្មជាតិ​ដ៏​សំខាន់ ។ ដោយ​ឈ្មួញ​គេ​ធ្វើ​សកម្ម​ដឹក​តាម​ប្រភេទ​រថយន្ត​ប៉ែន​ធំៗ និង​រថយន្ត​ធុន​ដ្ដ្រា​ដោយ​គេ​ដឹក​ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា​ឆ្លងដែ​នទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ​ជា​រាល់​យប់​ថ្ងៃ ដោយ​គេ​ដាក់​ការសន្និដ្ឋាន​ថា ត្រូវដង​ត្រូវផ្លែ​ជាមួយ​ឈ្មួញ​ឈើ​ទាំង​ពីរ​រូប​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច ពាក់ព័ន្ធ​ជា​ពិសេស​ប្រធាន​ច្រក​ដាក់​ដាំ​តែ​ម្តង​បើ​ពុំ​ដូច្នោះ​ទេ​គឺ​មិន​អាច​ឆ្លង​ដែន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ឡើយ​។ ដែល​មាន​លោក​យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ខ្លាំង​ជាង​គេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ​រិទ្ធ​និង​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​សេរី​។​

​ប្រភព​មួយទៀត​បាន​បង្ហើប​ឲ្យដឹងថា មេ​ឈ្មួញ​ឈើ​ឈ្មោះ​រិទ្ធិ​និង​ឈ្មោះ​ភារម្យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនេី​ង​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក​ឡោ​សុខា​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ក្នុងខណៈពេល​ដែល​លោក ហែម​បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​រក្សា​ភាព​ស្ងៀមស្ងាត់ ។​

​បញ្ហា​នេះ លោក ថង សាវុន អភិបាល​នៃ​គណ​អភិបាលខេត្ត មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​គួរ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ទាន​ចំពោះ​ភាព​មិន​ប្រក្រតី​របស់​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឈ្មោះ រិទ្ធិ និង ឈ្មោះ ភារម្យ ដឹក​ទៅ​ស្រុក យួន​យ៉ាង​គំ​ុ​ហុក​មិន​ចាត់​វ​វិ​វិធានកា​បង្ក្រាប​បើ​ដូច្នេះ​ព​ពលរដ្ឋ​និង​ចោទ​ថា​ឆ្នាំង​ណា​គ្រប​និង​។​

​មហាជន​និង​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ភ្នំ​ព្រិច​ភូមិ​ម្ពៅ​ស្រុក​កោះ​ញ៉ែ​ក​អំពាវនាវ​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​ចំពោះ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ​។​

​អង្គភាព​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​សាមី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ ។​
​ចេញផ្សាយ​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២022 ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com