ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ.. ==> ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ.. ==> ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានីយបូមទឹកក្នុងក្រុងតាខ្មៅ.. ==> ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំសម្របសម្រួលបញ្ចប់រឿងបានចំនួន​ ៤៦​ ករណី.. ==> រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា..
0

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ ជា សុីណា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ ជា សុីណា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

 

នាថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ ជា សុីណា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com